Connect with us

ព័ត៌មានអន្ដរជាតិ

មិនធម្មតា! ទារកទើបកើត មានប្រព័ន្ធភាពស៊ាំ ការពារកូវីដខ្លាំងជាងមនុស្សធំ

បានផុស

នៅ

​អ្នក​ស្រាវជ្រាវ​អង់គ្លេស​បាន​រាយការណ៍​ថា ​ទារក​មាន​ប្រតិកម្ម​ភាព​ស៊ាំ​ខ្លាំង​មិនធម្មតា​ចំពោះ​ជំងឺ​កូវីដ ១៩ ​នេះ​បើ​ផ្អែក​លើ​ការ​សិក្សា​ថ្មី​តូច​មួយ​ក្នុង​ប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះ​ការស្រាវជ្រាវ​ ក្រុម​អ្នក​ស៊ើបអង្កេត​បាន​វាយតម្លៃ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​ទារក ៤ នាក់​ ដែល​មាន​អាយុ​ក្រោម ៣ ខែ​ និង​បាន​ជា​សះស្បើយ​ពី​វីរុស ហើយ​ប្រៀបធៀប​ពួកគេ​ជាមួយ​មនុស្ស​ពេញវ័យ​ដែល​បាន​ជា​សះស្បើយ​ពី​ជំងឺ​កូវីដ​ដូច​គ្នា។

បើ​ប្រៀបធៀប​ទៅ​នឹង​មនុស្ស​ពេញវ័យ​ ទារក​ផលិត​អង់ទីគ័រ​និង​កោសិកា​ភាព​ស៊ាំ​ខ្ពស់​ជាង​មនុស្ស​ធំ ​ហើយ​​អាច​ការពារ​បាន​យ៉ាង​ប្រសើរ​ ជា​ពិសេស​ប្រឆាំង​នឹង​រោគរាតត្បាត​ ។ នេះ​អាច​ជា​មូលហេតុ​ដែល​ទារក​​​មាន​ហានិភ័យ​នៃ​ការ​ឆ្លង​ទាប​ឬ​មិន​ឆ្លង​សោះ​ ខណៈ​ទារក​ត្រូវ​បាន​គេ​រំពឹង​ថា​ងាយ​រងគ្រោះ​ជាង​នេះ។

អ្នកនិពន្ធ Anu Goenka ដែល​ជា​សាស្ត្រាចារ្យ​ផ្នែក​វេជ្ជសាស្ត្រ​នៅ​សាកលវិទ្យាល័យ Bristol និង​មន្ទីរពេទ្យ Bristol Royal Hospital និយាយ​ថា” ​ដោយ​ធ្វើការ​សិក្សា​លំអិត​លើ​ទារក​ យើង​បាន​បង្ហាញ​នូវ​អ្វី​ដែល​ភាព​ស៊ាំ​អាច​ការពារ​ពួ​កគេ​ជៀស​ឆ្ងាយ​ពី​ជំងឺ​កាច​សាហាវ​នេះ​ ​ហើយ​ទារក​អាច​​បង្កើត​អង់ទីគ័រ​ជាក់លាក់​និង​មាន​កោសិកា​ភាព​ស៊ាំ​ពី​កំណើត​មក​ស្រាប់ ​ដែល​ត្រូវ​បាន​ដឹកនាំ​ប្រឆាំង​នឹង​កូវីដ ១៩ បាន​ល្អ​ជាង​មនុស្ស​ធំ ” ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖UPI

ចុចអាន៖ជំងឺ​លើស​សម្ពាធ​ឈាម​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​គួរ​យល់ដឹង ព្រោះ​វាអាច​គ្រោះ​ថ្នាក់​ដល់​អាយុជីវិត​ម្ដាយ​និងទារក

ចុចអាន៖វិធីថែទាំទារកទើបកើត អំឡុងពេលផ្ទុះកូវីដ-១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១១ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម