ព័ត៌មានអន្ដរជាតិ
ទារកទើបកើត និងអ្នកជំងឺនៅមន្ទីរពេទ្យធំបំផុតក្នុងតំបន់ហ្គាហ្សា កំពុងស្លាប់ជាបន្តបន្ទាប់
ទារកទើបនឹងកើត និងអ្នកជំងឺផ្សេងទៀតនៅមន្ទីរពេទ្យធំបំផុតរបស់តំបន់ហ្គាហ្សា កំពុងស្លាប់ជាបន្តបន្ទាប់ ដោយសារលែងមានអគ្គិសនី រីឯធនធាននៅទីនោះ ក៏អស់ទៅទៀត។

យោងតាមក្រសួងសុខាភិបាលប៉ាឡេស្ទីន, មន្ទីរពេទ្យ Al-Shifa នៅទីក្រុងហ្គាហ្សា គឺលែងដំណើរការចាប់តាំងពីព្រឹកថ្ងៃសៅរ៍មកម្ល៉េះ ខណៈការទម្លាក់គ្រាប់បែក និងការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានៅខាងក្រៅអគារ បានបណ្តាលឲ្យដាច់ចរន្តអគ្គិសនី ចំពេលមានកង្វះខាតប្រេងឥន្ធនៈ។
ក្រសួងសុខាភិបាលបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ទារក៣នាក់ និងអ្នកជំងឺជាង ១០នាក់ផ្សេងទៀត បានស្លាប់កាលពីចុងសប្តាហ៍។

វេជ្ជបណ្ឌិត Marwan Abusada គ្រូពេទ្យវះកាត់នៅមន្ទីរពេទ្យ និងក៏ជាប្រធានកិច្ចសហប្រតិបត្តិការអន្តរជាតិនៅក្រសួងសុខាភិបាលផងដែរ បាននិយាយកាលពីថ្ងៃសៅរ៍ថា ទារកម្នាក់បានស្លាប់ ដោយសារតែមិនមានអគ្គិសនី ហើយគាត់បានបញ្ជាក់ពីការស្លាប់របស់ទារកពីរនាក់ទៀត កាលពីថ្ងៃអាទិត្យ។ ទន្ទឹមនោះ ទារក៣៦នាក់ទៀត កំពុងមានហានិភ័យ ប្រសិនបើពួកគេស្ថិតក្នុងស្ថានភាពនេះ ពួកគេនឹងស្លាប់ទាំងអស់។
លោកស្រី Mai Al-Kaila រដ្ឋមន្ត្រីក្រសួងសុខាភិបាលប៉ាឡេស្ទីននិយាយថា “ពេលនេះ មន្ទីរពេទ្យត្រូវឡោមព័ទ្ធដោយរថក្រោះអ៊ីស្រាអែល។ គ្មានការផ្តល់ប្រេងឥន្ធនៈ ថ្នាំពេទ្យ និងគ្រឿងផ្គត់ផ្គង់ផ្សេងទៀតឡើយ ហើយលទ្ធផលគឺជាការស្លាប់អ្នកជំងឺរាប់ពាន់នាក់”។

លើសពីនេះ មន្ទីរពេទ្យចំនួន២០ក្នុងចំណោមមន្ទីរពេទ្យទាំង៣៥ គឺលែងដំណើរការទៅហើយ ដោយសារតែការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល និងកង្វះប្រេងឥន្ធនៈ។
លោកស្រី Kaila ក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិ ឲ្យធ្វើអន្តរាគមន៍ជាបន្ទាន់ ដកការឡោមព័ទ្ធលើមន្ទីរពេទ្យ និងបញ្ឈប់សង្រ្គាម ដើម្បីជួយសង្គ្រោះជីវិតមនុស្សរាប់ពាន់នាក់ផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ NBC News
ចុចអាន៖ ទារកជិត៤០នាក់ ប្រឈមស្លាប់នៅមន្ទីរពេទ្យក្នុងតំបន់ ហ្គាហ្សា ដោយសារកង្វះអុកស៊ីសែន
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


