ព័ត៌មានអន្ដរជាតិ
ពេលនេះ វីរុសឥណ្ឌា វិវត្តទៅជាមេរោគបំប្លែងខ្លួនប្រភេទថ្មីមួយទៀត
វីរុសកូវីដ-១៩បំប្លែងខ្លួនឥណ្ឌាដែលគេដឹងថាឆ្លងខ្លាំង ពេលនេះបានវិវត្តខ្លួនទៅជាវីរុសមួយប្រភេទទៀតឈ្មោះ Delta Plus ឬ “AY.1” ប៉ុន្តែភ្លាមៗនេះ មិនទាន់មានការលើកឡើងអំពីក្តីព្រួយបារម្ភនៅក្នុងប្រទេស ឥណ្ឌា នៅឡើយទេ។

វីរុស Delta Plus ថ្មីនេះ បានកកើតឡើងដោយសារតែធាតុបំប្លែងនៅក្នុងវីរុសបំប្លែងខ្លួន Delta ឬ B.1.617.2 ដែលត្រូវបានគេរកឃើញជាលើកដំបូងនៅក្នុងប្រទេសឥណ្ឌា និងជាវីរុសដែលជំរុញឲ្យមានរលកទី២ដ៏សាហាវ។
លោក Vinod Scaria គ្រូពេទ្យនិងអ្នកវិទ្យាសាស្រ្តនៅវិទ្យាស្ថាន CSIR ហ្សែននិង ជីវសាស្ត្រ (IGIB) ទីក្រុងដែលី បានបង្ហោះ Twitter កាលពីថ្ងៃអាទិត្យថា “កំឡាយមួយក្នុងចំណោមកំឡាយ ដែលកំពុងលេចចេញគឺ B.1.617.2.1 ឬត្រូវបានគេស្គាល់ថា AY.1”។
លោកនិយាយថា កំឡាយនេះគឺស្ថិតនៅក្នុងសរសៃប្រូតេអ៊ីនរបស់ SARS-COV-2 ដែលជួយឲ្យវីរុសចូលនិងឆ្លងទៅកោសិកាមនុស្ស។

បើទោះបីជាមិនទាន់មានការបង្ហាញណាមួយអំពីភាពធ្ងន់ធ្ងរនៃជំងឺដោយសារវីរុសថ្មីនេះក៏ដោយ ក៏ប៉ុន្តែ Delta Plus ត្រូវបានគេអះអាងថា មានភាពធន់ទៅនឹងការព្យាបាលអង់ទីគ័រកូវីដ ដែលបច្ចុប្បន្នត្រូវបានអនុញ្ញាតនៅក្នុងប្រទេសឥណ្ឌា។
ប្រទេសឥណ្ឌា ក៏មិនទាន់បញ្ជាក់ច្បាស់ថា តើមានការឆ្លងវីរុសប្រភេទថ្មីនេះប៉ុន្មានករណីហើយដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ NDTV
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


