Connect with us

ព័ត៌មានអន្ដរជាតិ

ប្លែកទៀតហើយ ឥណ្ឌា ! រត់ចេញពីប្ដី ៦ ខែ ត្រឡប់មកវិញត្រូវគេចាប់ស្រាតសម្លៀកបំពាក់ឲ្យដើរតាមភូមិជាការដាក់ទណ្ឌកម្ម

បានផុស

នៅ

មន្រ្តីប៉ូលិសបាននិយាយថា ស្ត្រីម្នាក់ត្រូវបានគេចាប់ស្រាតសម្លៀកបំពាក់ ហើយបានដើរដង្ហែរតាមភូមិ នៅភាគខាងកើតនៃរដ្ឋ West Bengal ជាការដាក់ទណ្ឌកម្ម ចំពោះការវិលត្រឡប់ទៅផ្ទះប្តីរបស់នាងវិញ បន្ទាប់ពីរត់ចេញរយៈពេល ៦ ខែ ។

ប៉ុន្តែស្ត្រីរូបនេះត្រូវបានប៉ូលិសក្នុងតំបន់ជួយសង្គ្រោះ បន្ទាប់ពីហេតុការណ៍នេះ បានលេចចេញជាសាធារណៈ នៅលើបណ្តាញសង្គម ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីប៉ូលិសកំពូលម្នាក់នៅទីក្រុង Alipurduar រដ្ឋ West Bengal បាននិយាយថា “យើងនឹងចាប់ខ្លួនអ្នកទទួលខុសត្រូវទាំងអស់ ចំពោះឧប្បត្តិហេតុនេះ” ។

យោងតាមរបាយការណ៍បានឲ្យដឹងថា ស្ត្រីអាយុ ៣៥ ឆ្នាំរូបនេះ បានចាកចេញពីភូមិជាមួយមនុស្សដែលនាងមានរឿងអាស្រូវខុសច្បាប់ ។

ខណៈពេលដែលប្តីរបស់នាង ស្វាគមន៍នាងត្រឡប់មកវិញ តែអ្នកភូមិមិនអាចទទួលយកបានទេ ។ ពេលនាងត្រឡប់មកវិញ ពួកគេចាប់ផ្តើមសួរនាង អំពីកន្លែងស្នាក់នៅរបស់នាងក្នុងរយៈពេល ៦ ខែកន្លងមកនេះ ។ ប៉ុន្តែនៅពេលដែលនាង ខកខានមិនបានឆ្លើយ បុរសចំណាស់ក្នុងភូមិបានហៅតុលាការដើម្បីប្រកាសការកាត់ទោស ។

បន្ទាប់មកនាងត្រូវបានគេអូសចេញពីផ្ទះរបស់នាង ហើយត្រូវគេវាយធ្វើបាប នៅពេលដែលនាងមិនបានពន្យល់ថា នាងស្នាក់នៅជាមួយមនុស្សផ្សេង ។

ប្រភពមួយបានប្រាប់កាសែតក្នុងស្រុកថា “មនុស្សមួយក្រុមបានហែកសម្លៀកបំពាក់របស់នាង ហើយបង្ខំឲ្យនាងដើរឆ្លងកាត់ភូមិ ខណៈមនុស្សមួយចំនួនទៀត បានថតវីដេអូលើនារីរងគ្រោះនោះ” ។

ទន្ទឹមនោះ សមាជិកសភាគណបក្ស Trinamool លោក Dhiresh Chandra Roy បាននិយាយថា “សូមថ្កោលទោសចំពោះឧប្បត្តិហេតុនេះ ។ វាជារឿងព្រៃផ្សៃ ហើយយើងចង់ឲ្យប៉ូលិសចាត់វិធានការតឹងរ៉ឹង ប្រឆាំងនឹងអ្នកពាក់ព័ន្ធទាំងអស់ ទោះបីមានអ្វីកើតឡើងពីគណបក្សយើងក៏ដោយ” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ ដើមចម​ដែល​​ប្រជាជន​ ឥណ្ឌា មាន​ជំនឿ​ងប់ងុលខ្លាំង​ លើ​ទឹក​នោម ​​និង​លាមក​គោ​

ចុចអាន ៖ ក្រោយរិះគន់ពេញប្រទេសរឿងតម្លៃព្យាបាលថ្លៃ ពេល​នេះ ឥណ្ឌា កាត់ពន្ធឧបករណ៍វេជ្ជសាស្ត្រ និងថ្នាំកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម