Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកវិទ្យាសាស្ត្រថា កូវីដ-១៩នឹងមិនបាត់ទៅណាទេ ហើយគ្រប់គ្នាត្រូវរៀនរស់ជាមួយវាដូចជំងឺផ្តាសាយ

បានផុស

នៅ

អ្នកវិទ្យាសាស្ត្រកំពូលៗ និងរដ្ឋមន្រ្តីជាន់ខ្ពស់អង់គ្លេសព្រមានថា វីរុសកូរ៉ូណានឹងមិនបាត់ទៅណាឡើយ ហើយយើងនឹងត្រូវរស់នៅជាមួយវីរុសនេះ ដូចគ្នានឹងវីរុសផ្ដាសាយអ៊ីចឹងដែរ។

COVID-19 could become a seasonal illness like the flu, experts say - ABC  News
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយករដ្ឋមន្ត្រី Boris Johnson និងប្រធានទីប្រឹក្សាមកពីសាកលវិទ្យាល័យធំៗនៅអង់គ្លេសរួមមាន សាស្ត្រាចារ្យ Chris Whitty និងសាស្ត្រាចារ្យ Sir Patrick Vallance បានលើកឡើងថា យើងនឹងត្រូវរស់នៅជាមួយ Covid-19 រយៈពេលយូរ មិនថាបច្ចុប្បន្ននិងអនាគតវែងឆ្ងាយទៀត។

សាស្រ្តាចារ្យ Karol Sikora អ្នកជំនាញខាងផ្នែកវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យ Buckingham បានប្រាប់ MailOnline ថា ការឆ្លងនិងស្លាប់ដោយសារកូវីដ-១៩ ព្រមទាំងការលេចឡើងនូវវីរុសបំប្លែងខ្លួនថ្មីៗផ្សេងទៀត នឹងក្លាយជារឿងធម្មតានៅក្នុងសង្គម ហើយយើងត្រូវទម្លាប់ជាមួយបរិបទនេះ។ ទោះបីអត្រាឆ្លងថ្មីធ្លាក់ចុះក៏ពិតមែន ប៉ុន្តែ Covid-19 នឹងមិនធ្លាក់ដល់ចំណុចសូន្យឡើយ។ មិនខុសអីនឹងវីរុសផ្ដាសាយដែលតែងតែមានមនុស្សឈឺរាល់ថ្ងៃ រាល់ឆ្នាំ មិនបាត់ទៅណា គ្រាន់តែតិចឬច្រើនប៉ុណ្ណោះ។

The attack rate is relatively high as there's no immunity to it.' Why  coronavirus was never going to be just another flu - MarketWatch

ចំណែកយុទ្ធនាការចាក់វ៉ាក់សាំង ត្រឹមតែជាផ្នែកមួយក្នុងការជួយរារាំងមិនឱ្យមានអ្នកជំងឺកូវីដ-១៩ថ្មីៗ តែមិនជួយទាំងស្រុងឡើយ។

វេជ្ជបណ្ឌិត Raghib Ali អ្នកជំនាញផ្នែករោគសាស្ត្រនៃសាកលវិទ្យាល័យខេមប្រ៊ីដមានប្រសាសន៍ថា ​ការចាក់វ៉ាក់សាំងត្រឹមអាចបញ្ចុះករណីថ្មី ឬឈានដល់ការបន្ធូរបន្ថយការបិទខ្ទប់ប៉ុណ្ណោះ ចំពោះការសម្លាប់វីរុសឱ្យបាត់បង់តែម្ដង ជារឿងមិនអាចស្មានបានទេ។

Premium Photo | Portrait of a woman with mask and gloves holding coronavirus

ទោះបីអ្នកបានចាក់វ៉ាក់សាំងអាចកាត់បន្ថយរោគសញ្ញាធ្ងន់ធ្ងរប្រមាណ ៩៦ ភាគរយ និងបង្ការការស្លាប់បានជាង ៩០ ភាគរយក៏ដោយ ក៏នៅតែមានមនុស្សរាប់លាននាក់មិនមិនទាន់ទទួលបានការពារនៅឡើយ។ ដូច្នេះការប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល និងរៀនសម្របតាមស្ថានភាពកូវីដ-១៩​ជាទំនួលខុសត្រូវរបស់គ្រប់គ្នា។

Telangana sees 643 new Covid cases, 2 more deaths- The New Indian Express

អ្នកជំនាញសង្កត់ធ្ងន់ថា ការប្រឆាំងនឹងកូវីដ-១៩ មិនមែនជាការទទួលខុសត្រូវរបស់រដ្ឋាភិបាលតែមួយនោះទេ ដើម្បីជួយសង្គ្រោះជីវិតខ្លួនឯងនិងមនុស្សជុំវិញ គ្រប់គ្នាសុទ្ធតែមានតួនាទីទទួលខុសត្រូវដោយគោរពតាមគោលការណ៍សុខភាពរួមមាន ពាក់ម៉ាស សម្អាតដៃ ព្រមទាំងរក្សាគម្លាតជាដើម៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Mail Daily

ចុចអាន៖ ធ្ងន់ធ្ងរហើយ! WHO ព្រមានថា កូវីដ កំពុងរាលដាលលឿនជាងការចែកចាយវ៉ាក់សាំង ជាពិសេសវីរុសបំប្លែងខ្លួន

ចុចអាន៖ ការបកស្រាយចំនួន ៤ ពាក់ព័ន្ធសុខភាពបន្តពូជ ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥០ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម