Connect with us

ព័ត៌មានអន្ដរជាតិ

ធ្ងន់ធ្ងរហើយ! WHO ព្រមានថា កូវីដ កំពុងរាលដាលលឿនជាងការចែកចាយវ៉ាក់សាំង ជាពិសេសវីរុសបំប្លែងខ្លួន

បានផុស

នៅ

អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ជំងឺកូវីដ ១៩ កំពុងរីករាលដាលលឿនជាងការចែកចាយវ៉ាក់សាំងជាសកល ហើយត្រូវការការចែកចាយវ៉ាក់សាំងពីក្រុមប្រទេស G7 រាប់រយលានដូសបន្ថែមទៀត ដើម្បីបញ្ចប់រោគរាតត្បាត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Tedros Adhanom Ghebreyesus អគ្គនាយក WHO បានប្រាប់អ្នកយកព័ត៌មានពីទីស្នាក់ការកណ្តាល ទីក្រុងហ្សឺណែវថា ការសន្យារបស់ក្រុមប្រទេស G7 ក្នុងការផ្តល់វ៉ា់ក់សាំងចំនួន ១ ពាន់លានដូស ក្នុងរយៈពេលពីរឆ្នាំខាងមុខ គឺជាជំនួយដ៏ធំមួយ ប៉ុន្តែយើងត្រូវការជាច្រើនបន្ថែមទៀត ។

លោកបាននិយាយថា “ដើម្បីបញ្ចប់រោគរាតត្បាត កិច្ចប្រជុំកំពូល G7 នៅឆ្នាំក្រោយនៅប្រទេសអាល្លឺម៉ង់ យើងត្រូវការវ៉ាក់សាំងចំនួន ១១ ពាន់លានដូសទៀត ។ យើងត្រូវការវ៉ាក់សាំងបន្ថែមទៀត ហើយយើងត្រូវការវាលឿនជាងមុន ។ ឥឡូវវីរុសនេះកំពុងធ្វើចលនា លឿនជាងការចែកចាយវ៉ាក់សាំងទូទាំងពិភពលោក” ។

លោកបានបន្ថែមទៀតថា ការត្រូវការវ៉ាក់សាំងជាបន្ទាន់នេះកើតឡើង ចំពេលដែលការរីករាលដាលនៃវីរុសបំប្លែងខ្លួន បានគំរាមកំហែងដល់ប្រសិទ្ធភាពនៃវ៉ាក់សាំងបច្ចុប្បន្ន ។ ប្រទេសមួយចំនួនទទួលបានជោគជ័យ ក្នុងការកម្ចាត់មេរោគដោយគ្មានការចាក់វ៉ាក់សាំង ប៉ុន្តែការគំរាមកំហែងនៃវីរុសបំប្លែងខ្លួនថ្មី មានន័យថា ពួកគេនឹងត្រូវអនុវត្តនូវវិធានការណ៍តឹងរ៉ឹងជាងនេះ និងយូរជាងនេះ ។

ទន្ទឹមនោះលោក Tedros ក៏បានអំពាវនាវឲ្យចាត់វិធានការ បន្ទាប់ពីមេដឹកនាំ G7 នៅក្នុងចក្រភពអង់គ្លេស បានសន្យាថានឹងបរិច្ចាគវ៉ាក់សាំងបន្ថែមចំនួន ៨៧០ ពាន់លានដូសកាលពីចុងសប្តាហ៍ បន្ទាប់ពីបានផ្ដល់ ១ ពាន់លានដូសតាមការសន្យា ចាប់តាំងពីខែកុម្ភៈឆ្នាំមុន ទៅឲ្យកម្មវិធី COVAX របស់ WHO ។

ប្រទេសទាំងនោះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “វាជាអាទិភាពរបស់អន្តរជាតិ ដើម្បីបង្កើនល្បឿននៃការចាក់វ៉ាក់សាំងដែលមានសុវត្ថិភាព និងប្រសិទ្ធភាព ក៏ដូចជាមានតម្លៃសមរម្យសម្រាប់ប្រទេសក្រីក្របំផុត ដើម្បីទទួលបានវ៉ាក់សាំងដោយស្មើភាពគ្នា” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ UPI

ចុចអាន ៖ WHO ព្រមានថា កុំអាងតែចាក់វ៉ាក់សាំងហើយ លែងពាក់ម៉ាស

ចុចអាន ៖ COVAX ស្វាគមន៍ចំពោះការប្តេជ្ញាចិត្តចែកចាយវ៉ាក់សាំង ៨៧០ លានដូសរបស់ក្រុមប្រទេស G7

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម