ព័ត៌មានអន្ដរជាតិ
ផ្ទុះវិញហើយ! អង់គ្លេស រកឃើញអ្នកឆ្លងកូវីដថ្មីជាង ១១,០០០ ករណី ក្នុងនោះវីរុសបំប្លែងខ្លួនឥណ្ឌាស្ទើរតែទាំងអស់
ប្រទេសអង់គ្លេសបានបញ្ជាក់ពីចំនួនឆ្លងថ្មីនៃជំងឺកូវីដ ១៩ ខ្ពស់បំផុត ចាប់តាំងពីចុងខែកុម្ភៈ ដោយសារតែការរីករាលដាលយ៉ាងឆាប់រហ័ស នៃវីរុសបំប្លែងខ្លួនឥណ្ឌា “Delta” ។
មន្ត្រីសុខាភិបាលអង់គ្លេសបានរាយការណ៍ពីករណីឆ្លងថ្មីចំនួន ១១,០០៧ ករណីកាលពីថ្ងៃព្រហស្បតិ៍ ខណៈចំនួននៃការចូលសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ ក៏មានការកើនឡើងផងដែរ ដោយបច្ចុប្បន្នមនុស្សជាង ១,០០០ នាក់កំពុងទទួលការព្យាបាល ។

ទន្ទឹមនោះក្រុមមន្រ្តីប៉ាន់ប្រមាណថា វីរុសបំប្លែងខ្លួនឥណ្ឌា “Delta” ដែលពួកគេជឿថាឆ្លងរហ័សជាងវីរុសបំប្លែងខ្លួនអង់គ្លេស “Alpha” មានជាង ៩០ ភាគរយនៃករណីឆ្លងថ្មីៗនេះ ខណៈវីរុសបំប្លែងខ្លួនឥណ្ឌា “Delta” បានរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងប្រទេស ចាប់តាំងពីខែមុន ។
អ្នកវិភាគនិយាយថា ការឆ្លងថ្មីៗជាច្រើននេះ ស្ថិតក្នុងចំណោមមនុស្សវ័យក្មេងដែលមិនបានចាក់វ៉ាក់សាំង ។

ចាប់ផ្តើមពីថ្ងៃសុក្រនេះទៅ មន្ត្រីមានគម្រោងពង្រីកសិទ្ធិទទួលការចាក់វ៉ាក់សាំង ដើម្បីគ្របដណ្តប់លើបុគ្គលទាំងអស់ ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ ។
បន្ថែមពីនេះ ក្រុមមន្រ្តីជឿជាក់ថា ការចាក់វ៉ាក់សាំង ២ ដងមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងខ្លួនឥណ្ឌា “Delta” នេះ ខណៈពួកគេក៏កំពុងកាត់បន្ថយចន្លោះពេល ដែលត្រូវបានណែនាំចំពោះការចាក់វ៉ាក់សាំង ដល់ប្រជាជនដែលមានអាយុចាប់ពី ៤០ ឆ្នាំឡើងទៅផងដែរ ពោលពី ១២ សប្តាហ៍មក ៨ សប្តាហ៍វិញ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ អង់គ្លេស សុំឲ្យប្រជាជន ៣.៦លាននាក់នៅក្នុងតំបន់ផ្ទុះវីរុសបំប្លែងខ្លួនឥណ្ឌាខ្លាំង កុំចេញទៅណា
ចុចអាន ៖ អង់គ្លេស រកឃើញវិធីព្យាបាលកូវីដថ្មី ដែលអាចជួយសង្គ្រោះជីវិត និងកាត់បន្ថយហានិភ័យ ឈឺធ្ងន់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


