ព័ត៌មានអន្ដរជាតិ
អបអរសាទរ! មេ UN ជាប់អណត្តិទី ២ បន្តកាន់តំណែងដល់ឆ្នាំ ២០២៦
មហាសន្និបាតអង្គការសហប្រជាជាតិ (UN) បានតែងតាំងលោក Antonio Guterres បន្តជាអគ្គលេខាធិការសម្រាប់អណត្តិទី ២ ។ អណត្តិថ្មីនេះនឹងចាប់ផ្តើមនៅខែមករា ហើយនឹងមានរយៈពេលរហូតដល់ឆ្នាំ ២០២៦ ។
បន្ទាប់ពីការសម្រេចចិត្តត្រូវបានប្រកាស លោក Guterres បានថ្លែងសុន្ទរកថាមួយដែលទទូចដល់សមាជិកសមាជិកានៃមហាសន្និបាតទាំង ១៩៣ រូប ឲ្យជម្នះនូវការបែងចែកភូមិសាស្ដ្រ និងទំនាក់ទំនងអំណាចដែលមិនដំណើរការ ។
លោកបានមានប្រសាសន៍ថា លោកនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីធានានូវការជឿទុកចិត្តគ្នារវាងប្រទេសធំ និងតូច ដើម្បីកសាងស្ពាន និងចូលរួមក្នុងការកសាងទំនុកចិត្ត ។
គួររំឭកថា លោក Guterres គឺជាអតីតនាយករដ្ឋមន្ត្រីប្រទេសព័រទុយហ្គាល់ ។ ចាប់ពីឆ្នាំ ២០០៥ ដល់ឆ្នាំ ២០១៥ លោកបានដើរតួជាឧត្តមស្នងការ UN ទទួលបន្ទុកជនភៀសខ្លួន ខណៈ ២ ឆ្នាំក្រោយមក លោកបានស្នងតំណែងពីលោក Ban Ki-Moon ជាអគ្គលេខាធិការ UN តែម្ដង ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង