ព័ត៌មានអន្ដរជាតិ
មេ UN ទទួលភ្លើងខៀវសម្រាប់អាណត្តិទី ២ រយៈពេល ៥ ទៀត
ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ (UNSC) កាលពីថ្ងៃអង្គារ បង្ហាញការគាំទ្រដល់ អគ្គលេខាធិការ UN លោក Antonio Guterres សម្រាប់អាណត្តិទី ២ ។

ឯកអគ្គរដ្ឋទូត UN ប្រចាំនៅប្រទេសអេស្តូនី លោក Sven Jurgenson ដែលកំពុងបម្រើការជា ប្រធានក្រុមប្រឹក្សាសន្តិសុខសម្រាប់ខែមិថុនា បានប្រកាសការយល់ព្រមនេះ បន្ទាប់ពីមានកិច្ចប្រជុំឯកជនមួយ របស់ក្រុមប្រឹក្សា ។
ការផ្ដល់ភ្លើងខៀវ ដល់មហាសន្និបាត UN នឹងតែងតាំងលោក Guterres សម្រាប់អាណត្តិ ៥ ឆ្នាំលើកទី ២ ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ ។

បុរសអាយុ ៧២ ឆ្នាំរូបនេះទទួលបានអាណត្តិទី ១ របស់គាត់នៅឆ្នាំ ២០១៦ ដោយឆ្លងកាត់ដំណើរការ ជ្រើសរើសកែទម្រង់ ដែលរួមមាន សម័យប្រជុំក្រៅផ្លូវការជាសាធារណៈ នៅក្នុងមហាសន្និបាតដែលមានការចូលរួម ពីតំណាងសង្គមស៊ីវិល ។
ទន្ទឹមនោះ អ្នកនាំពាក្យរបស់លោក Guterres លោក Stéphane Dujarric បានប្រកាសកាលពីខែមករាថា “ផែនការរបស់ប្រមុខដឹកនាំ UN ដើម្បីស្វែងរកអាណត្តិទី ២ គឺស្ថិតលើឆន្ទៈរបស់រដ្ឋជាសមាជិក” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CGTN
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


