ព័ត៌មានអន្ដរជាតិ
អ៉ីតាលីស្វាគមន៍ដំណឹងរីករាយ«លែងពាក់ម៉ាស់»ចាប់ពីថ្ងៃចន្ទនេះ
ប្រទេសអ៉ីតាលីលែងត្រូវការពាក់ម៉ាស់ការពារកូវីដ-១៩ទៀតហើយ នៅពេលតំបន់ហានិភ័យមានកម្រិតទាបនៅថ្ងៃចន្ទ ទី២៨ ខែមិថុនានេះ ដែលជាការស្វាគមន៍ដំណឹងដ៏រីករាយសម្រាប់ប្រទេសអឺរ៉ុបទី១ដែលរងការវាយប្រហារដោយកូវីដតាំងពីខែកុម្ភៈ ឆ្នាំ២០២០។
នៅក្នុងក្រឹតមួយចាប់មានប្រសិទ្ធភាពពីថ្ងៃចន្ទនេះទៅ ក្រសួងសុខាភិបាលអ៉ីតាលីបានចាត់ចំណាត់ថ្នាក់តំបន់នីមួយៗនៃតំបន់ហានិភ័យទាំង២០គឺជា«តំបន់ស»ដែលមានន័យថា មានហានិភ័យទាប ស្ថិតក្រោមប្រព័ន្ធចាត់ចំណាត់ថ្នាក់លេខកូដពណ៌របស់ប្រទេសដែលវាយតម្លៃពីហានិភ័យកូវីដ។

តាមរយៈក្រឹតនេះមានន័យថា ការពាក់ម៉ាស់លែងមានទៀតហើយគឺគ្រប់ទីកន្លែងទាំងអស់ទូទាំងប្រទេស ស្របពេលដែលកម្តៅទឹកនៅអ៉ីតាលីត្រូវបានគេរំពឹងថា នឹងមានសីតុណ្ហភាពឡើងដល់៤០អង្សាសេនៅតំបន់មួយចំនួនភាគខាងត្បូងប្រទេសក្នុងសប្តាហ៍នេះ។
នៅពេលវិបត្តិកូវីដនៅតែបន្តវាយប្រហារប្រទេសលោកខាងលិច រូបភាពនៃការបញ្ចុះសព ឈូសឆាយទីកន្លែងបញ្ចុះសពថ្មីនៅភាគខាងជើងទីក្រុង Bergamo ដែលត្រូវបានមើលឃើញទូទាំងពិភពលោក ប្រទេសអ៉ីតាលីមានករណីឆ្លង និងស្លាប់ដាំក្បាលចុះប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។
យោងតាមរបាយការណ៍រដ្ឋាភិបាលបានបង្ហាញថា មួយភាគបីនៃប្រជាជនអ៉ីតាលីដែលមានអាយុ១២ឆ្នាំឡើងបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩រួចរាល់ហើយគិតត្រឹមថ្ងៃអាទិត្យ ម្សិលមិញ ឬស្មើនឹង ១៧ ៥៧២ ៥០៥នាក់។
ទោះបីបែបនេះក្តី រដ្ឋមន្ត្រីសុខាភិបាលលោក Roberto Speranza ប្រាប់ឲ្យពលរដ្ឋអ៉ីតាលីនៅតែបន្តប្រុងប្រយ័ត្ន។
លោក Speranza បានឲ្យដឹងថា ៖«វាជាលទ្ធផលលើកទឹកចិត្តមួយ តែការប្រុងប្រយ័ត្ននៅតែត្រូវការ ជាពិសេសវីរុសបំប្លែងខ្លួនថ្មី។ សមរភូមិមិនទាន់ទទួលបានជ័យជ័យទេ»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


