ព័ត៌មានអន្ដរជាតិ
គ្រាន់តែឃើញ គីម ជុងអ៊ុន ស្រកគីឡូ ប្រជាជនកូរ៉េខាងជើង ស្រក់ទឹកភ្នែកបណ្តើរៗហើយ
ប្រជាជនកូរ៉េខាងជើង កំពុងមានក្តីព្រួយបារម្ភយ៉ាងខ្លាំង អំពីការស្រកទម្ងន់របស់លោក គីម ជុងអ៊ុន។
ទូរទស្សន៍រដ្ឋរបស់ទីក្រុងព្យុងយ៉ាង នាពេលថ្មីៗនេះ បានចាក់ផ្សាយបទសម្ភាសន៍ជាមួយអ្នកស្រុក ដែលបានសម្តែងនូវក្តីព្រួយបារម្ភរបស់ពួកគេចំពោះលោក គីម ដែលមើលទៅស្គមស្គាំងជាងមុន ចំពេលមានការសង្ស័យថ្មីៗនៃការស្រកទម្ងន់។
ពលរដ្ឋកូរ៉េខាងជើងម្នាក់បាននិយាយនៅក្នុងបទសម្ភាសន៍មួយ ជាមួយទូរទស្សន៍ KCT កាលពីថ្ងៃសុក្រថា “ប្រជាជនពិតជាក្រៀមក្រំបំផុត នៅពេលឃើញអគ្គលេខាធិការដ៏គួរឲ្យគោរពមួយរូប ស្គមជាងមុន”។ រូបគេនិយាយថា “គ្រប់គ្នា រំជួលចិត្ត រហូតដល់ស្រក់ទឹកភ្នែក”។
ក្រសួងបង្រួបបង្រួមបានបញ្ជាក់ថា ខ្លួនកំពុងឃ្លាំមើលសុខភាពរបស់លោកគីម ប៉ុន្តែមិនមានអ្វីត្រូវនិយាយអំពីសញ្ញាមិនធម្មតាណាមួយ ទាក់ទងនឹងការសម្រកទម្ងន់របស់គាត់នោះទេ។
មេដឹកនាំប្រទេសនេះ មិនបានបង្ហាញខ្លួនជាសាធារណៈ អស់រយៈពេលជិតមួយខែមកហើយ ដោយធ្វើឲ្យប្រជាជនស្មានពីនេះពីនោះ។
គេហទំព័រកូរ៉េខាងជើង NK News បានចុះផ្សាយរូបភាពធំ ៗ ដែលបង្ហាញថា លោក គីម ក្នុងវ័យ ៣៧ ឆ្នាំ បានរឹតបន្តឹងខ្សែនាឡិកាដែលគាត់ចូលចិត្តពាក់។
រូបភាពទាំងនោះបង្ហាញថា កដៃឆ្វេងរបស់គាត់គឺតូចជាង រូបភាពស្រដៀងគ្នា ដែលបានថតក្នុងខែវិច្ឆិកាឆ្នាំ ២០២០ និងខែមិនាឆ្នាំនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Star
ចុចអាន៖ បាត់មុខមួយរយៈ គីម ជុងអ៊ុន ស្រាប់តែស្រកទម្ងន់ខ្លាំង មានហេតុផល២យ៉ាង នៅក្រោយរឿងនេះ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


