ព័ត៌មានអន្ដរជាតិ
មនុស្សជិត៥ពាន់នាក់ស្លាប់ក្នុងការប្រយុទ្ធគ្នារវាងអាហ្ស៊ែបៃហ្សង់និងអាមេនី
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាននិយាយថា មនុស្សជិត៥,០០០នាក់ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នារវាងកងកម្លាំងអាហ្ស៊ែបៃហ្សង់និងអាមេនីជុំវិញបញ្ហាតំបន់ Nagorno-Karabakh ដែលមានជម្លោះ។
នេះគឺជាតួលេខអ្នកស្លាប់ខ្ពស់ជាងតួលេខដែលភាគីទាំងពីរផ្តល់ឲ្យ។
លោក Putin បានលើកឡើងថា លោកបាននិយាយទៅកាន់ភាគីទាំងពីរជាច្រើនដងក្នុងមួយថ្ងៃហើយនឹងមិនកាន់ជើងខាងណាឡើយនៅក្នុងជម្លោះនេះ។
លោកបន្តថា ទីក្រុងមូស្គូមិនយល់ស្របនឹងប្រទេសទួរគីដែលគាំទ្រអាហ្ស៊ែបៃហ្សង់ជុំវិញជម្លោះនេះទេ។
ស្របពេលជាមួយគ្នានោះ ប្រធានាធិបតីរុស្ស៊ីរូបនេះក៏បានអំពាវនាវឲ្យសហរដ្ឋអាមេរិកជួយស្វែងរកសន្តិភាពនៅក្នុងតំបន់នេះផងដែរ។
ប្រទេសអាមេនីនិងអាហ្ស៊ែបៃហ្សង់បានចោទប្រកាន់គ្នាទៅវិញទៅមកពីការរំលោភបទឈប់បាញ់មនុស្សធម៌នៅតំបន់ Nagorno-Karabakh។
ការប្រយុទ្ធគ្នាបានផ្ទុះឡើងកាលពីខែមុនលើទឹកដីដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិថាជាផ្នែកនៃប្រទេសអាហ្ស៊ែបៃហ្សង់ប៉ុន្តែគ្រប់គ្រងដោយជនជាតិអាមេនី។
វាគឺជាអំពើហិង្សាដ៏អាក្រក់បំផុតនៅក្នុងតំបន់នេះចាប់តាំងពីសង្គ្រាមរយៈពេល៦ឆ្នាំជុំវិញបញ្ហាទឹកដីនេះបានបញ្ចប់ដោយបទឈប់បាញ់ក្នុងឆ្នាំ១៩៩៤៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


