ព័ត៌មានអន្ដរជាតិ
បើកមិនទាន់បានប៉ុន្មានផង ភូកេត រកឃើញភ្ញៀវទេសចរ ឆ្លងកូវីដ
លោក Narong Woonciew អភិបាលខេត្តភូកេត បាននិយាយនៅថ្ងៃពុធនេះថា បុរសម្នាក់មកពីប្រទេសអារ៉ាប់រួម ដែលបានមកដល់ខេត្តកោះភាគខាងត្បូងរបស់ប្រទេសថៃ នៅក្នុងក្រុមអ្នកទេសចរមួយកាលពីថ្ងៃអង្គារ ត្រូវបានគេរកឃើញថាឆ្លងជំងឺកូវីដ ១៩ ។
គាត់គឺជាអ្នកទេសចរដំបូងគេ ដែលរកឃើញឆ្លងជំងឺកូវីដ ១៩ ចាប់តាំងពីខេត្តនេះបានបើកដំណើរការឡើងវិញនៅថ្ងៃទី ១ ខែកក្កដា ក្រោមគម្រោង “ប្រអប់ខ្សាច់ភូកេត ឬ Phuket Sandbox” ។
ទន្ទឹមនោះ ការិយាល័យសុខាភិបាលខេត្ដបានរាយការណ៍ថា សំណាកនោះបានយកចេញពីភ្ញៀវទេសចរ ពេលមកដល់ព្រលានយន្តហោះអន្តរជាតិភូកេតកាលពីថ្ងៃអង្គារ មុនពេលទៅសណ្ឋាគាររបស់គាត់ ។
ចំណែកការធ្វើតេស្តរបស់អ្នកទេសចររូបនោះ បានចេញនៅចន្លោះម៉ោង ១០ ដល់ម៉ោង ១១ យប់ ហើយលទ្ធផលនោះបង្ហាញថាវិជ្ជមាន ។
ភ្លាមៗនោះ មន្ត្រីសុខាភិបាលបានជូនដំណឹងទៅអ្នកគ្រប់គ្រងសណ្ឋាគារ និងនាំភ្ញៀវទេសចររូបនោះ ទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល ។
រីឯអ្នកទេសចរផ្សេងទៀតនៅក្នុងក្រុមតែមួយនោះ ត្រូវបានគេដាក់ឲ្យធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃនៅសណ្ឋាគារមួយដែលផ្តល់ដោយខេត្ត សម្រាប់ការតាមដាន និងការធ្វើតេស្តរកជំងឺកូវីដ ១៩ ។
លោកអភិបាលខេត្តបាននិយាយថា ចាប់ពីថ្ងៃទី ១ ដល់ ៧ ខែកក្កដា ភ្ញៀវទេសចរសរុបចំនួន ២,១១៣ នាក់បានទៅដល់កោះភូកេតក្រោមគម្រោង “ប្រអប់ខ្សាច់ភូកេត ឬ Phuket Sandbox” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Bangkok Post
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


