ព័ត៌មានអន្ដរជាតិ
អតីតរដ្ឋមន្ត្រីវ័យក្មេងបំផុតម៉ាឡេស៊ី Syed Saddig ជាប់ចោទរំលោភលើសេចក្តីទុកចិត្ត
សមាជិកភាវ័យក្មេងនៅទីក្រុង Muar របស់ប្រទេសម៉ាឡេស៊ីលោក Syed Saddiq Syed Abdul Rahman បានអះអាងថា លោកមិនមានកំហុសពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទរំលោភលើសេចក្តីទុកចិត្ត និងប្រើប្រាស់ប្រាក់មិនត្រឹមត្រូវរបស់មូលនិធិដែលជាកម្មសិទ្ធិរបស់អតីតគណបក្សរបស់លោក Parti Pribumi Bersatu ឡើយ។
លោកត្រូវបានចោទប្រកាន់នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដានេះ នៅក្នុងសម័យបើកសវនាការមួយនៅទីក្រុងកូឡាឡាំពួរពីបទបំលោភលើសេចក្តីទុកចិត្តពាក់ព័ន្ធនឹងប្រាក់ជាង ២៣៦ ០០០ដុល្លារអាមេរិកពីគណបក្ស Bersatu និងប្រើប្រាស់ប្រាក់ប្រមាណ ២៨ ៣៩៥ដុល្លារអាមេរិកមិនសមហេតុផលក្នុងការបរិច្ចាគសម្រាប់យុទ្ធនាការណ៍ឃោសនាបោះឆ្នាំសកលលើកទី១៤។
សម្រាប់ការចោទប្រកាន់ទី១ លោក Syed Saddiq ដែលក្រោយបានក្លាយជាប្រធានក្រុមការងារយុវជនរបស់គណបក្ស Bersatu ត្រូវបានចោទប្រកាន់ពីការរំលោភលើសេចក្តីទុកចិត្តពាក់ព័ន្ធនឹងការដកប្រាក់ជាមូលប្បទានប័ត្រប្រមាណ ២៣៦ ៦៣០ដុល្លារអាមេរិកដោយគ្មានការយល់ព្រមពីក្រុមប្រឹក្សាជាន់ខ្ពស់របស់គណបក្ស។

លោកត្រូវបានចោទពីការប្រព្រឹត្តនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០។ ការចោទប្រកាន់ស្ថិតក្រោមមាត្រា៤០៥នៃក្រមព្រហ្មទណ្ឌដែលអាចនឹងជាប់ពន្ធនាគារមិនលើសពី១០ឆ្នាំ។
ជាមួយគ្នានេះ លោក Syed Saddiq ក៏ត្រូវបានចោទប្រកាន់ពីបទការប្រើប្រាស់អំណោយមិនត្រឹមត្រូវសម្រាប់ប្រាក់ ២៨ ៣៩៥ដុល្លារអាមេរិកសម្រាប់យុទ្ធនាការណ៍ឃោសនាបោះឆ្នោតសកលលើកទី១៤ដែលត្រូវបានរ៉ៃអង្គាស់តាមរយៈគណនេយ្យធនាគារមួយដែលជាកម្មសិទ្ធិរបស់សហគ្រាស Armada Bumi Bersatu Enterprise។ ការចោទប្រកាន់នេះអាចជាប់ពន្ធនាគារពី៦ខែទៅ៥ឆ្នាំ។
ការបើកសវនាការត្រូវបានធ្វើឡើងដោយនាយកជាន់ខ្ពស់នៃផ្នែកច្បាប់ និងអយ្យការនៃគណៈកម្មការប្រឆាំងនឹងអំពើពុលរលួយម៉ាឡេស៊ី (MACC) លោក Faridz Gohim Abdullah និងព្រះរាជ្ញារងលោក Muhammad Asraf Mohamed Tahir និងលោក Mohd Afif Ali។
ទោះបីជាយ៉ាងណា បុរសវ័យ២៨ឆ្នាំ Syed Saddiq បានអះអាងថា លោកមិនបានប្រព្រឹត្តដូចការចោទប្រកាន់នៅចំពោះមុខចៅក្រម Azura Alwi។ ប្រាក់ធានាប្រមាណ ៧៨ ០៨៨.០៧ដុល្លារត្រូវបានដាក់តម្កល់ដើម្បីធានាលើការចោទប្រកាន់មួយសម្រាប់ការចោទប្រកាន់ទាំងពីរ។
យោងតាមការផ្សាយរបស់ The Star ថា ចៅក្រមក៏បានបញ្ជាឲ្យ Syed Saddiq ប្រគល់លិខិតឆ្លងដែន និងរាយការណ៍ទៅការិយាល័យ MACC ជារៀងរាល់ខែ។
បុរសសង្ហា Syed Saddiq បានក្លាយជារដ្ឋមន្ត្រីសហព័ន្ធវ័យក្មេងបំផុតរបស់ប្រទេសម៉ាឡេស៊ី នៅពេលលោកត្រូវបានតែងតាំងជារដ្ឋមន្ត្រីយុវជន និងកីឡារបស់រដ្ឋាភិបាល Pakatan Harapan (PH)។
បន្ទាប់ពីចាកចេញពីរដ្ឋាភិបាល PH របស់គណបក្ស Bersatu លោក Syed Saddiq ត្រូវបានបណ្តេញចេញពីបក្សកាលពីខែឧសភា ឆ្នាំមុនជាមួយនឹងលោក Mahathir និងសមាជិកសភាជាច្រើនរូបទៀត។ ក្រោយមក លោកបានសហបង្កើតគណបក្សដែលផ្តោតលើយុវជនលើកដំបូងរបស់ម៉ាឡេស៊ីហៅថា សម្ព័ន្ធភាពប្រជាធិបតេយ្យរួបរួមម៉ាឡេស៊ី (MUDA)៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNA
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


