ព័ត៌មានអន្ដរជាតិ
រដ្ឋ Johor ភាគខាងត្បូងម៉ាឡេស៊ីប្រឈមទឹកជំនន់ ខណៈអ្នកប៉ះពាល់កើនជិត៤០០០នាក់
ចំនួនជនរងគ្រោះដោយសារទឹកជំនន់នៅរដ្ឋ Johor ភាគខាងត្បូងប្រទេសម៉ាឡេស៊ីបន្តកើនឡើង ដោយឥឡូវនេះមនុស្សជិត៤០០០នាក់កំពុងស្វែងរកទីជម្រកបណ្ដោះអាសន្ននៅក្នុងមជ្ឈមណ្ឌលសង្គ្រោះទឹកជំនន់នៅរដ្ឋដែលមានព្រំប្រទល់ជាប់ប្រទេសសិង្ហបុរី។

យោងតាមគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយរដ្ឋ Johor ចំនួនសរុបនៃជនរងគ្រោះដោយទឹកជំនន់នៅក្នុងរដ្ឋមានចំនួន ៣៩៧៣នាក់គិតត្រឹមម៉ោង៩ព្រឹកថ្ងៃចន្ទ។ គណៈកម្មាធិការ បានបន្ថែម ថា អាកាសធាតុមានភាពអាប់អួរនៅក្នុងស្រុកទាំងដប់ក្នុងរដ្ឋ Johor រួមទាំងតំបន់ដែលមិនរងផលប៉ះពាល់ដោយទឹកជំនន់ចាប់តាំងពីម៉ោង៤ព្រឹកថ្ងៃចន្ទ១៣ មករានេះ។
គណៈកម្មាធិការនេះ បានឲ្យដឹងថា មានប្រជាពលរដ្ឋចំនួន៣៩៧៣នាក់ មកពី១១១៣គ្រួសារកំពុងស្វែងរកទីជម្រកនៅក្នុងស្រុកចំនួន៥ ដែលរងផលប៉ះពាល់។ អ្នកដែលត្រូវបានជម្លៀសដោយសារទឹកជំនន់រួមមាននៅ ៨០៨នាក់ នៅក្រុង Kulai ៧៦៤ នាក់ នៅក្រុងPontian មាន ៥៩៥ នាក់ និង នៅក្រុង Kluang ចំនួន ៥៥០ នាក់។មជ្ឈមណ្ឌលសង្គ្រោះទឹកជំនន់មួយទៀតក៏ត្រូវបានបើកផងដែរ ដែលនាំឱ្យចំនួនមជ្ឈមណ្ឌលសកម្មសរុបកើនដល់ ៣៨ នៅទូទាំងរដ្ឋ។
គួរបញ្ជាក់ថាទឹកជំនន់គឺជារឿងធម្មតានៅក្នុងផ្នែកខ្លះនៃប្រទេសម៉ាឡេស៊ីក្នុងអំឡុងរដូវខ្យល់មូសុងប្រចាំឆ្នាំ ដែលចាប់ផ្តើមនៅក្នុងខែវិច្ឆិកា ហើយអាចបន្តរហូតដល់ខែមីនា៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


