អតីត​រដ្ឋ​មន្ត្រី​វ័យ​ក្មេង​បំផុតម៉ាឡេស៊ី​ Syed​ Saddig​ ជាប់​ចោទ​រំលោភ​លើ​សេចក្តីទុកចិត្ត
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

អតីត​រដ្ឋ​មន្ត្រី​វ័យ​ក្មេង​បំផុតម៉ាឡេស៊ី​ Syed​ Saddig​ ជាប់​ចោទ​រំលោភ​លើ​សេចក្តីទុកចិត្ត

បានផុស

នៅ

សមាជិក​ភា​វ័យ​ក្មេង​នៅ​ទី​ក្រុង Muar របស់​ប្រទេស​ម៉ាឡេស៊ីលោក Syed Saddiq Syed Abdul Rahman បាន​អះ​អាង​ថា លោក​មិន​​មាន​កំហុស​​​ពាក់​ព័ន្ធ​នឹង​​​ការ​ចោទប្រកាន់​​ពី​បទ​រំលោភ​លើ​សេចក្តី​ទុក​ចិត្ត​ និង​ប្រើ​ប្រាស់​ប្រាក់​មិន​​ត្រឹម​ត្រូវ​របស់​​មូលនិធិ​​ដែល​ជា​កម្មសិទ្ធិ​របស់​អតីត​គណបក្ស​របស់​លោក Parti Pribumi Bersatu ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ត្រូវ​បាន​ចោទ​ប្រកាន់នៅ​ថ្ងៃព្រហស្បតិ៍ ទី​២២ ខែ​កក្កដា​នេះ នៅ​ក្នុង​សម័យ​បើក​សវនាការ​មួយ​នៅ​ទី​ក្រុង​កូឡាឡាំពួរ​ពី​បទ​បំលោភ​​លើ​សេចក្តីទុក​ចិត្ត​​ពាក់​ព័ន្ធ​នឹង​ប្រាក់ជាង​ ២៣៦ ០០០​ដុល្លារ​​អាមេរិក​ពី​គណបក្ស Bersatu និង​ប្រើ​ប្រាស់​​ប្រាក់​ប្រមាណ ២៨ ៣៩៥​ដុល្លារ​អាមេរិក​មិន​សម​ហេតុ​ផល​ក្នុង​ការ​បរិច្ចាគ​សម្រាប់​​យុទ្ធនាការណ៍​ឃោសនា​បោះ​ឆ្នាំ​សកល​លើក​ទី​១៤។

សម្រាប់​ការ​ចោទ​ប្រកាន់​ទី​១ លោក Syed Saddiq ដែល​ក្រោយ​បាន​ក្លាយ​ជា​ប្រធាន​ក្រុម​ការងារ​យុវជន​របស់​គណបក្ស Bersatu ត្រូវ​បាន​ចោទ​ប្រកាន់​ពី​ការ​រំលោភ​លើ​សេចក្តី​ទុក​ចិត្ត​ពាក់​ព័ន្ធ​នឹង​ការ​ដក​ប្រាក់​ជា​មូលប្បទានប័ត្រ​ប្រមាណ ២៣៦ ៦៣០ដុល្លារ​អាមេរិក​ដោយ​គ្មាន​ការ​យល់​ព្រម​ពី​ក្រុម​ប្រឹក្សាជាន់​ខ្ពស់​របស់​គណបក្ស។

លោក  Syed Saddi

លោក​ត្រូវ​បាន​ចោទពី​ការ​ប្រព្រឹត្ត​នៅ​ថ្ងៃ​ទី​៦ ខែ​មីនា ឆ្នាំ​២០២០។ ការចោទ​ប្រកាន់​ស្ថិត​ក្រោម​មាត្រា​​៤០៥​នៃ​ក្រម​ព្រហ្មទណ្ឌ​ដែល​អាច​នឹង​ជាប់​ពន្ធនាគារមិន​លើស​ពី​១០​ឆ្នាំ។

ជា​មួយ​គ្នានេះ​ លោក Syed Saddiq ក៏​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ការ​ប្រើ​ប្រាស់​អំណោយ​មិន​ត្រឹម​ត្រូវ​សម្រាប់​ប្រាក់ ​២៨ ៣៩៥​ដុល្លារ​អាមេរិក​សម្រាប់​យុទ្ធនាការណ៍ឃោសនា​បោះ​ឆ្នោត​សកល​លើក​ទី​១៤​ដែល​ត្រូវ​បាន​រ៉ៃ​អង្គាស់​តាម​រយៈគណនេយ្យ​ធនាគារ​មួយ​​ដែល​ជា​កម្មសិទ្ធិ​របស់សហគ្រាស Armada Bumi Bersatu Enterprise។ ការ​ចោទ​ប្រកាន់​នេះ​អាច​ជាប់​ពន្ធនាគារ​ពី៦​ខែ​ទៅ​៥​ឆ្នាំ។

ការ​បើក​សវនាការ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​នាយកជាន់​​ខ្ពស់​នៃ​ផ្នែក​ច្បាប់ និង​អយ្យការនៃ​គណៈកម្មការ​ប្រឆាំង​នឹង​អំពើ​ពុល​រលួយ​ម៉ាឡេស៊ី (MACC) លោក Faridz Gohim Abdullah និង​ព្រះ​រាជ្ញារង​លោក Muhammad Asraf Mohamed Tahir និងលោក Mohd Afif Ali។

ទោះ​បី​ជា​យ៉ាង​ណា បុរសវ័យ​២៨​ឆ្នាំ Syed Saddiq បាន​អះ​អាង​ថា លោក​មិនបាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​នៅ​ចំពោះ​មុខ​ចៅក្រម Azura Alwi។ ប្រាក់​ធានា​ប្រមាណ​ ៧៨ ០៨៨.០៧​ដុល្លារ​ត្រូវ​បាន​ដាក់​តម្កល់​ដើម្បី​ធានាលើ​ការ​ចោទ​ប្រកាន់​មួយ​សម្រាប់​ការ​ចោទ​ប្រកាន់​ទាំង​ពីរ។

យោង​តាម​ការ​ផ្សាយ​របស់ The Star ថា ចៅ​ក្រម​ក៏​បាន​បញ្ជា​ឲ្យ Syed Saddiq ប្រគល់លិខិត​ឆ្លង​ដែន និង​រាយ​ការណ៍​ទៅ​ការិយាល័យ MACC ជា​រៀង​រាល់​ខែ​។

បុរស​សង្ហា Syed Saddiq បាន​ក្លាយ​ជា​រដ្ឋ​មន្ត្រី​សហព័ន្ធ​វ័យ​ក្មេង​បំផុត​របស់​ប្រទេស​ម៉ាឡេស៊ី នៅ​ពេល​លោក​ត្រូវ​បាន​តែង​តាំង​ជា​រដ្ឋ​មន្ត្រីយុវជន និង​កីឡា​​របស់​រដ្ឋាភិបាល Pakatan Harapan (PH)។

បន្ទាប់​ពីចាក​ចេញ​ពី​រដ្ឋាភិបាល PH របស់​គណបក្ស Bersatu លោក Syed Saddiq ត្រូវ​បាន​បណ្តេញ​ចេញ​ពី​បក្ស​កាល​ពី​ខែ​ឧសភា ឆ្នាំ​មុន​ជា​មួយ​នឹង​លោក Mahathir និង​សមាជិក​សភា​ជា​ច្រើន​រូប​ទៀត។ ក្រោយ​មក លោកបាន​សហបង្កើត​គណបក្សដែល​ផ្តោត​លើ​យុវជន​លើក​ដំបូង​របស់​ម៉ាឡេស៊ី​ហៅ​ថា សម្ព័ន្ធ​ភាព​ប្រជា​ធិបតេយ្យ​រួបរួម​ម៉ាឡេស៊ី (MUDA)៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services