Connect with us

ព័ត៌មានអន្ដរជាតិ

ហ្វីលីពីន​ហាម​អ្នក​ដំណើរ​ពីម៉ាឡេស៊ី និងថៃ​ចូល ទប់ស្កាត់វីរុសកាច Delta

បានផុស

នៅ

ប្រទេស​ហ្វីលីពីន​​​ហាម​អ្នក​ដំណើរ​ទាំង​អស់​មកប្រទេស​ម៉ាឡេស៊ី និង​ថៃ​ចូល​ក្នុង​ប្រទេស​ខ្លួន​ដើម្បី​ទប់​ស្កាត់​ការ​រាលដាល​វីរុស​បំប្លែង​ខ្លួន​ដ៏​កាច Delta។ នេះ​ជាការ​ឲ្យ​ដឹង​ពី​អ្នក​នាំពាក្យ​ប្រធានាធិបតី​នា​ថ្ងៃ​សុក្រ ទី​២៣ ខែ​កក្កដា​។

លោក Harry Roque អ្នក​នាំ​ពាក្យ​របស់​លោក​ប្រធានាធាធិបតី​បាន​និយាយ​ក្នុង​សុន្ទរកថា​​ជាតិ​មួយ​ថា ៖«ការ​រឹត​ត្បិត​ធ្វើ​ដំណើរ​នឹង​ចាប់​មាន​ប្រសិទ្ធភាព​ពី​ថ្ងៃ​អាទិត្យ​ខាង​មុខ​​នេះ និង​រហូត​ដល់​ចប់​ខែ​កក្កដា។

លោក​ថា ៖«ចំណាត់​ការ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ទប់​ស្កាត់​បពី​ការ​រាល​ដាល​បន្ថែម​ទៀត និង​ការ​ឆ្លង​សហគមន​នៅ​ប្រទេស​ហ្វីលីពីន»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហ្វីលីពីន​កន្លង​មក​ធ្លាប់​បាន​ហាម​អ្នក​ដំណើរ​មក​ពី​៨​ប្រទេស​ក្នុង​នោះ​មាន​ឥណ្ឌូណេស៊ី និង​ឥណ្ឌា។

ដើម្បី​ព្យាយាម និង​ទប់​ស្កាត់​ការ​ឆ្លង​ក្នុង​ស្រុក​ដោយ​វីរុស​បំប្លែង​ខ្លួន​ដែល​លឿន​រហ័ស Delta លោក​ប្រធានាធិបតី Rodrigo Duterte បាន​ដាក់​រដ្ឋធានី​​ម៉ានីល​ និង​ទីក្រុង​១៦​ទៀតដែល​រាល​ដាល​ជា​កន្លែង​មាន​ប្រជា​ជន​ជាង​១៣​លាន​នាក់ និង​ខេត្ត​៤​ស្ថិត​ក្រោម​បំរាម​រឹត​ត្បិត​រហូត​ដល់​ចប់​ខែ​កក្កដា។

សកម្មភាព​កីឡា​ក្នុង​ទីលាន សាល​សន្និសីទ តំបន់​ទេសចរណ៍​ខាង​ក្នុង និង​ក្លឹប​ហាត​​ប្រាណ​មិនត្រូវ​បាន​អនុញ្ញាត​ឲ្យ​ដំណើរ​ការ​ឡើយ ខណៈ​​ចំនួន​ផ្ទុក​នៃ​កន្លែង​ទទួល​ទាន​អាហារ និងភោជនីយដ្ឋាន​ត្រូវ​បាន​កាត់​បន្ថយ​ចំនួន។

បន្ថែម​លើ​ពី​នេះ​ទៀត កុមារអាយុ​ពី​៥​ឆ្នាំ​ដល់​១៧​ឆ្នាំនឹង​មិន​អនុញ្ញាតឲ្យ​ចេញ​ពី​ផ្ទះ​ឡើយ។

ហ្វីលីពីន​រក​ឃើញ​អ្នក​ឆ្លងវីរុស​បំប្លែង​ខ្លួន Delta ចំនួន​៤៧​នាក់ ​និង​ស្លាប់​៣​នាក់។ រហូត​ដល់​ពេល​នេះ ហ្វីលីពីន​មាន​ករណី​ឆ្លង​សរុប​ជាង​១.៥៣​លាន​នាក់ និងង​ស្លាប់​ជិត ២៧ ០០០​នាក់ ដែល​បាន​ក្លាយ​ជា​ប្រទេសធ្ងន់​ធ្ងរ​លំដាប់​ទី​២​នៅ​អាស៊ាន បន្ទាប់​ពី​ឥណ្ឌូណេស៊ី៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម