ព័ត៌មានអន្ដរជាតិ
សហរដ្ឋអាមេរិក និងហ្វីលីពីនធ្វើសមយុទ្ធរួមគ្នាទ្រង់ទ្រាយធំមានទាហាន៥០០០នាក់
កងទ័ពហ្វីលីពីន និងសហរដ្ឋអាមេរិកចាប់ផ្តើមសមយុទ្ធយោធារួមគ្នាទ្រង់ទ្រាយធំរយៈពេលបីសប្តាហ៍ ផ្តោតលើការការពារទឹកដី និងការពង្រាយកងកម្លាំងទ្រង់ទ្រាយធំរហូតដល់៥០០០នាក់ ដែលជាសមយុទ្ធធំលើកដំបូងក្រោយលោក ដូណាល់ ត្រាំ ឡើងកាន់អំណាច។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៥ខែមីនានេះ។

សមយុទ្ធនេះហៅថា «Salaknib» នឹងមានការចូលរួមពីទាហានប្រហែល៥០០០នាក់មកពីភាគគីកងទ័ពហ្វីលីពីន និងកងទ័ពអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក ដែលនឹងចូលរួមក្នុងការសមយុទ្ធរួមគ្នានិងការផ្លាស់ប្តូរជំនាញនៅក្នុងដំណាក់កាលដំបូងនៃសមយុទ្ធ ខណៈដំណាក់កាលទីពីរគ្រោងធ្វើនៅចុងឆ្នាំនេះ។
មន្ទីរបញ្ចកោណ បានប្រកាសកាលពីសប្តាហ៍មុនថា រដ្ឋមន្ត្រីការពារជាតិអាមេរិក Pete Hegseth នឹងធ្វើដំណើរទៅកាន់ទីក្រុងម៉ានីលក្នុងសប្តាហ៍នេះ ដើម្បីជួបជាមួយមេដឹកនាំ និងកងកម្លាំងហ្វីលីពីន។ លោក Hegseth គឺជាមន្ត្រីគណៈរដ្ឋមន្ត្រីដំបូងគេរបស់រដ្ឋបាល ដូណាល់ ត្រាំ ដែលធ្វើទស្សនកិច្ចនៅទីក្រុងម៉ានីល ចាប់តាំងពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចូលកាន់តំណែងក្នុងខែមករា។
យោងតាមកងទ័ពហ្វីលីពីនបានឲ្យដឹងថា សមយុទ្ធនេះនឹងផ្តោតលើការពង្រឹងប្រតិបត្តិការរួមបញ្ចូលគ្នារវាងកងទ័ពរបស់ភាគីទាំងពីរ សមយុទ្ធទ្រង់ទ្រាយធំ សមយុទ្ធបាញ់គ្រាប់ពិត និងការការពារទឹកដី។

ប្រទេសហ្វីលីពីនក៏បានទទួលការលើកលែងពីការបង្កកមូលនិធិរយៈពេល៩០ថ្ងៃ ដែលលោក ត្រាំ បានបញ្ជាកាលពីខែមករា ដូច្នេះប្រទេសនេះអាចទទួលបាន ៣៣៦លានដុល្លារអាមេរិកសម្រាប់ការធ្វើទំនើបកម្មកងកម្លាំងសន្តិសុខរបស់ខ្លួន៕


អត្ថបទ៖ ប៊ុន សុភាព
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


