ព័ត៌មានអន្ដរជាតិ
លោក Duterte ត្រៀមបង្ហាញខ្លួននៅមុខតុលាការ ICC ជាលើកដំបូង នៅថ្ងៃសុក្រនេះ
អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte គ្រោងនឹងបង្ហាញខ្លួនដំបូងនៅចំពោះមុខតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ក្នុងទីក្រុងឡាអេ នៅថ្ងៃរសៀលសុក្រទី១៤ខែមីនាឆ្នាំ២០២៥ (ម៉ោងនៅប្រទេសហូឡង់ ត្រូវម៉ោង៨យប់ថ្ងៃសុក្រ ម៉ោងនៅកម្ពុជា)។
សវនាការនេះ ធ្វើឡើងបន្ទាប់ពីការចាប់ខ្លួនគាត់នៅទីក្រុងម៉ានីលកាលពីថ្ងៃទី១១ខែមីនា ក្រោមដីការបស់ ICC ចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិទាក់ទងនឹង «សង្រ្គាមលើគ្រឿងញៀន» ដែលបានបណ្តាលឲ្យមនុស្សរាប់ពាន់នាក់បានស្លាប់។

នៅក្នុងសវនាការ អតីតមេដឹកនាំវ័យ៧៩ឆ្នាំ នឹងត្រូវតុលាការប្រកាសពីឧក្រិដ្ឋកម្មដែលគាត់ត្រូវបានគេចោទប្រកាន់ ក៏ដូចជាសិទ្ធិរបស់គាត់ក្នុងនាមជាចុងចោទ។
ការចោទប្រកាន់របស់ ICC ប្រឆាំងនឹងលោក Duterte កើតចេញពីការសម្លាប់ក្រៅប្រព័ន្ធតុលាការក្នុងអំឡុងពេលយុទ្ធនាការប្រឆាំងគ្រឿងញៀនរបស់គាត់ ដែលអ្នករិះគន់បានអះអាងថាបានបណ្តាលឲ្យមនុស្សស្លាប់រហូតដល់ ៣០ ០០០នាក់។ នេះជាលើកទីមួយហើយដែលអតីតមេដឹកនាំមកពីប្រទេសអាស៊ីបានប្រឈមមុខនឹងការចោទប្រកាន់ដែលដាក់ដោយ ICC។
ការចាប់ខ្លួននេះ បានបង្កើនភាពតានតឹងផ្នែកនយោបាយនៅក្នុងប្រទេសហ្វីលីពីន ជាពិសេសរវាងក្រុមគ្រួសារនយោបាយរបស់លោក Duterte និងក្រុមគ្រួសាររបស់លោកប្រធានាធិបតីបច្ចុប្បន្ន Ferdinand Marcos។ កូនស្រីរបស់លោក Duterte ឈ្មោះ Sara Durterte ដែលជាអនុប្រធានាធិបតី ក៏កំពុងប្រឈមមុខនឹងការចោទប្រកាន់ពាក់ព័ន្ធនឹងការប៉ុនប៉ងធ្វើឃាតប្រឆាំងនឹងលោក Marcos ផងដែរ។
ក្រុមអ្នកច្បាប់របស់លោក Duterte បានទំទាស់នឹងយុត្តាធិការរបស់ ICC ដោយលើកឡើងពីការដកខ្លួនរបស់ហ្វីលីពីនចេញពីលក្ខន្តិកៈទីក្រុងរ៉ូមក្នុងឆ្នាំ២០១៩។ ទោះជាយ៉ាងណាក៏ដោយ ICC បានច្រានចោលដោយរក្សាសិទ្ធិអំណាចលើឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តនៅមុនការដកខ្លួន៕
ដោយ៖ ឈាង
ចុចអាន៖ មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


