Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុង​ស៊ីដនី​ពិន័យ​មនុស្ស​រាប់​រយ​នាក់​ដែល​តវ៉ា​ប្រឆាំង​នឹងបំរាម​កូវីដ

បានផុស

នៅ

មនុស្ស​រាប់​រយ​នាក់​ត្រូវ​បាន​ពិន័យ និង​ជា​ច្រើន​​នាក់ទៀត​​ត្រូវ​បាន​ចោទ​ប្រកាន់​នៅ​ទី​ក្រុង​ស៊ីដនី បន្ទាប់​មាន​ការ​តវ៉ា​ប្រឆាំង​នឹង​បំរាម​ដែល​នាំ​គ្នា​ដើរ​ហែ​ក្បួន​តាម​ផ្លូវ ហើយ​បាន​ប៉ះ​ទង្គិចជា​មួយ​ប៉ូលិសនៅ​ក្នុង​អ្វី​ដែលស្នងការ​រង​ម្នាក់​ហៅថា​ជា​«ឥរិយាបថត​បំពាន អាក្រក់ និង​ប្រឈម​គ្រោះ​ថ្នាក់»។

លោក​នាយក​រដ្ឋ​មន្ត្រី​អូស្ត្រាលី Scott Morrison​​ មាន​ប្រសាសន៍​នៅ​​ថ្ងៃ​អាទិត្យថា ការ​តវ៉ាថ្ងៃ​មុន​ដែល​មាន​មនុស្ស​រាប់​ពាន់​នាក់​បាន​បំពាន​វិធាន​ការ​ទប់​ស្កាត់កូវីដ-១៩ គឺ​«​​អត្មានិយម និង​យក​ឈ្នះ​តែ​ខ្លួន​ឯង។ វាសម្រេច​គោល​បំណង​មិន​បាន​ទេ។ វា​នឹង​មិន​ធ្វើ​ឲ្យ​បំរាម​​ឆាប់​ចប់ដែរ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អភិបាល​រដ្ឋ New South Wales លោកស្រី Gladys Berejiklian ​​ស្អប់​ខ្ពើម​ចំពោះ​ទិដ្ឋភាព​បែប​នោះ។ លោក​ស្រី​មាន​ប្រសាសន៍​ថា ៖«វាធ្វើ​ឲ្យ​ប្រេះ​ទ្រូង​ខ្ញុំ​ដែល​ប្រជា​ជន​មិន​យក​ចិត្ត​ទុក​ដាក់​ដល់​ប្រជា​ពលរដ្ឋ​ដែល​គោរព​តាម​ពួក​គេ»។

ក្រុម​អ្នក​ស៊ើប​អង្កេត​ឥឡូវ​នេះ​កំពុង​ប្រមូល​ភស្តុតាងតាម​រយៈ​បណ្តាញ​​​សង្គម និង​វីដេអូ​ពី​ទូរទស្សន៍ និង​កាមេរ៉ារបស់​ប៉ូលិស​ដើម្បី​បញ្ជាក់​ពី​អត្តសញ្ញាណ និង​ដាក់​ទណ្ឌកម្ម​លើ​អ្នក​រាល់​គ្នា​ដែលប្រឆាំង​នឹង​បំរាម​ឲ្យ​ស្ថិត​នៅ​ផ្ទះដែល​ឥឡូវ​នេះ​ឈាន​ដល់​សប្តាហ៍​ទី៥។

កាល​ពី​ថ្ងៃ​អាទិត្យម្សិល​មិញ ប៉ូលិសបាន​និយាយ​ថា ពួក​គេ​បាន​ចេញ​ការពិន័យលើ​មនុស្ស​៥១០​នាក់​ក្នុង​រយៈ​ពេល២៤​ម៉ោង​ក្នុង​ចំណោមការ​តវ៉ា​ដ៏​ធំ​កាល​ពី​ថ្ងៃ​សៅរ៍។ ហោច​ណាស់​មនុស្ស​៥៧​នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​បះ​បោរ រាប់​ទាំងមនុស្ស​​​២​នាក់​ដែល​បាន​វាយ​ប្រហារ​សេះ​របស់ប៉ូលិស។

អធិការ​ប៉ូលិស​ក្រុង លោក David Elliott បាន​សើចចំអក​ចំពោះ​បាតុកម្ម​កាល​ពី​ថ្ងៃ​ដៅរ៍​ដោយ​និយាយ​ថា ៖«ទី​ក្រុង​ស៊ីដនី​មិន​មាន​ភាព​ស៊ាំ​នឹង​ជំងឺ​ទេ»។

មន្ត្រីទី​ក្រុង​វិចតូរៀរបាន​រិះ​គន់​ការ​តវ៉ា​ស្រដៀង​គ្នា​នេះ​នៅ​ក្នុង​រដ្ឋ Melbourne។ ប្រធាន​ក្រុមការងារ​កូវីដ-១៩​រដ្ឋ​លោក​ Jeroen Weimar​ បាន​ចាត់​ទុក​ការ​តវ៉ា​ទាំង​នោះ​ថា​ជា​ជន​មួយ​ចំនួន​តូច​ដែល​​ទទួល​ខុស​ត្រូវ​តែ​ខ្លួន​ឯង។ ជា​មួយ​គ្នា​នេះ​អភិបាល​ក្រុង​វិចតូរៀរ​លោកDaniel Andrews បាន​ព្រមាន​ថា ៖«អ្នក​មិន​អាច​ចាក់​វ៉ាក់សាំង​ប្រឆាំង​នឹង​អត្មានិយម​ខ្លួន​ឯង​ទេ»។

ទី​ក្រុង​ស៊ីដនី​កំពុង​ទទួល​រង​ការ​ផ្ទុះ​កូវីដ-១៩​យ៉ាង​ខ្លាំង​ដោយ​វីរុស​បំប្លែង​ខ្លួន Delta ដែល​បាន​ចាប់​ផ្តម​កាល​ពី​ខែ​មុន។

​មនុស្ស​​ពាក់​កណ្តាល​នៃ​ប្រជា​ជន​អូស្ត្រាលី​២៥​លាន​នាក់កំពុង​ស្ថិត​ក្នុង​បំរាម​ទូទាំង​ទី​ក្រុង​ និង​រដ្ឋ​ជា​ច្រើន​ដែល​ជំរុញ​ឲ្យកំហឹងកើន​ឡើង​លើ​រដ្ឋាភិបាល​សហព័ន្ធ​ដែល​យឹត​យាវ​ក្នុង​ការ​ចាក់​វ៉ាក់សាំងដល់​ប្រជា​ជន​ដែល​រហូត​ដល់​ពេន​នេះ​ទើប​ចាក់​បាន​ជាង​១៣​%​ប៉ុណ្ណោះ​ចាប់​តាំង​ពី​ខែ​កុម្ភៈ​មក៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ theguardian

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៣ នាទី មុន

អំពើពុករលួយ ធ្វើឱ្យប្រធានសមាគមបាល់ទាត់ថ្នាក់ជាតិរបស់ប្រទេសចិន ត្រូវជាប់ពន្ធនាគារអស់មួយជីវិត

ព័ត៌មានជាតិ៥៨ នាទី មុន

ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ ខេត្ត​កែប នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ជាង ៧​ពាន់​តោន កើនឡើង ៨២%

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ២ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម