Connect with us

ព័ត៌មានអន្ដរជាតិ

ហូជីមិញ ដាក់បម្រាមគោចរចាប់ពីម៉ោង៦ ល្ងាចដល់ម៉ោង ៦ ព្រឹក

បានផុស

នៅ

ទីក្រុង ហូជីមិញ នឹងហាមឃាត់ប្រជាជនមិនឲ្យចេញទៅក្រៅ នៅចន្លោះម៉ោង ៦ ល្ងាចដល់ម៉ោង ៦ ព្រឹក ចាប់ពីថ្ងៃចន្ទនេះទៅ។ នេះបើយោងតាមប្រធានគណកម្មការប្រជាជនក្រុង លោក Nguyen Thanh Phong។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Phong និយាយថា “ចាប់ពីល្ងាចថ្ងៃនេះទៅ ប្រជាជនមិនអាចចេញទៅក្រៅបានទេ ចាប់ពីម៉ោង ៦ ល្ងាច។ សកម្មភាពទាំងអស់ នឹងត្រូវផ្អាក លើកលែងតែការព្យាបាលបន្ទាន់ឬប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតប៉ុណ្ណោះ”។

សេចក្តីសម្រេចនេះ ត្រូវបានធ្វើឡើងខណៈទីក្រុងហូជីមិញ បានកត់ត្រាអ្នកជំងឺកូវីដ-១៩ ថ្មីរាប់ពាន់នាក់ ក្នុងមួយថ្ងៃៗ បើទោះបីជាឆ្លងកាត់វិធានការគម្លាតសង្គមរយៈពេល ១៧ ថ្ងៃក៏ដោយ។

លោក Phong និយាយថា នៅជុំវិញទីក្រុងនេះ នៅតែមានមនុស្សជាច្រើនធ្វើដំណើរតាមដងផ្លូវ។ នោះគឺគ្រោះថ្នាក់ណាស់ ហើយនោះជាមូលហេតុដែលការរាតត្បាត នៅតែបន្តកើនឡើង។ បើគ្មានការគ្រប់គ្រងទេនោះ ស្ថានភាពនឹងកាន់តែធ្ងន់ធ្ងរ ហើយបង្ខំឲ្យយើងដាក់ចេញនូវវិធានការណ៍រឹតតែតឹងរ៉ឹង ដែលអាចបណ្តាលឲ្យមានផលប៉ះពាល់ដល់ទិដ្ឋភាពជាច្រើន”។

ស្របពេលជាមួយគ្នានោះ លោក Phan Van Mai អនុលេខាធិការគណៈកម្មាធិការអចិន្ត្រៃយ៍បក្ស ទីក្រុងហូជីមិញ បានលើកឡើងថា ក្នុងរយៈពេល ២ សប្តាហ៍ខាងមុខនេះ ទីក្រុងនឹងដាក់ពង្រាយកម្លាំងល្បាតដើម្បីធ្វើឲ្យប្រាកដថា សណ្តាប់ធ្នាប់សង្គមត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹង ហើយអ្នកដែលរំលោភបទបញ្ជាអាចត្រូវបានឃុំខ្លួន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ VN Express

ចុចអាន៖ ស្ថានការណ៍កូវីដកាន់តែធ្ងន់ធ្ងរ! ទីក្រុង ហូជីមិញ ដាក់បម្រាម មិនឲ្យប្រជាជនចេញពីផ្ទះដាច់ខាត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម