Connect with us

ព័ត៌មានអន្ដរជាតិ

អស់ពីកូវីដ ចូលគ្រោះធម្មជាតិ! អ្នកស្លាប់ដោយសារទឹកជំនន់នៅឥណ្ឌា កើនដល់ ២៥១នាក់

បានផុស

នៅ

ស្របពេលដែលវិបត្តិជំងឺរាតត្បាតកូវីដ-១៩ ទើបតែបង្ហាញសញ្ញាថមថយមិនទាន់បានប៉ុន្មានផងនោះ ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Maharashtra បានកើនឡើងដល់ ២៥១ នាក់ហើយ គិតត្រឹមថ្ងៃចន្ទទី២៦ ខែកក្កដានេះ។

ក្រុមជួយសង្គ្រោះចំនួន ៧ មកពីបញ្ជាការកងទ័ពជើងទឹកភាគខាងលិច ប្រទេសឥណ្ឌា ដែលដាក់ពង្រាយនៅតំបន់ Ratnagiri និង Raigad បានបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីផ្តល់ជំនួយដល់ប្រជាជនដែលរងគ្រោះដោយទឹកជំនន់នៅក្នុងរដ្ឋនេះ។

ទីភ្នាក់ងារព័ត៌មាន ANI បានរាយការណ៍ថា ក្រុមទាំងអស់នឹងវិលត្រឡប់ទៅកាន់ទីក្រុងបុមបៃវិញនៅពេល បញ្ចប់កិច្ចប្រឹងប្រែងជួយសង្គ្រោះ។

លោក Uddhav Thackeray នាយករដ្ឋមន្រ្តីរបស់រដ្ឋនេះ បាននិយាយថា កញ្ចប់ជំនួយសង្គ្រោះនឹងត្រូវបានប្រកាសក្នុងពេលឆាប់ៗនេះ ហើយកងកម្លាំងដាច់ដោយឡែកមួយ នឹងត្រូវបានបង្កើតឡើងនៅតាមស្រុកងាយរងគ្រោះ ដើម្បីធានាឲ្យមានការឆ្លើយតបលឿនក្នុងពេលមានគ្រោះធម្មជាតិ។

ក្នុងពេលជាមួយគ្នានេះ នាយកដ្ឋានឧតុនិយមឥណ្ឌា (IMD) នៅថ្ងៃចន្ទ បាននិយាយថា ភ្លៀងទំនងជានឹងធ្លាក់កាន់តែខ្លាំង នៅតំបន់ហិមាល័យភាគខាងលិច និងតំបន់ទំនាបភាគពាយព្យប្រទេសឥណ្ឌាចាប់ពីថ្ងៃនេះតទៅ។

គួរបញ្ជាក់ជាថ្មីថា ភ្លៀងមូសុងចាប់ពីខែមិថុនាដល់ខែកញ្ញា តែងតែបណ្តាលឲ្យមានមនុស្សស្លាប់ និងការជម្លៀសទ្រង់ទ្រាយធំ នៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ ជារៀងរាល់ឆ្នាំ ប៉ុន្តែវាក៏បានផ្តល់នូវទឹកភ្លៀងដល់ប្រទេសឥណ្ឌាជាង ៧០ភាគរយ និងមានសារៈសំខាន់សម្រាប់កសិករផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ India Express

ចុចអាន៖ ទីក្រុង ឡុងដ៍ ជន់លិចធ្ងន់ធ្ងរ ដោយជំនន់ទឹកភ្លៀង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃកំពុងបង្ខិតប្រទេសរបស់ខ្លួនឱ្យស្របច្បាប់ចំពោះការស្រឡាញ់ភេទដូចគ្នា

សន្តិសុខសង្គម៤ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៥ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម