ព័ត៌មានអន្ដរជាតិ
ធ្ងន់ធ្ងរ! ថៃ មានអ្នកស្លាប់និងឆ្លងកូវីដ សុទ្ធតែក្នុងកម្រិត បំបែកកំណត់ត្រាថ្មី
ក្រសួងសុខាភិបាល បានរាយការណ៍នៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ប្រទេសថៃ មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងចំនួនខ្ពស់បំផុតបំបែកកំណត់ត្រាថ្មី១៦៥នាក់ និងឆ្លងថ្មីច្រើនបំផុត ១៧,៦៦៩ករណី។
ក្នុងចំណោមការឆ្លងថ្មី មាន ១៧,៤០៨ករណីជាប្រជាជនទូទៅនិង ២៦១ ករណីជាអ្នកទោសក្នុងពន្ធនាគារ។

ចាប់តាំងពីថ្ងៃទី១ខែមេសាមក នៅពេលកូវីដរលកទី៣ផ្ទុះឡើង មានអ្នកជំងឺកូវីដចំនួន ៥៣២,១៦៧នាក់ ក្នុងនោះមាន ៣៥២,៨៦៤នាក់បានជាសះស្បើយ។
ចាប់តាំងពីជំងឺរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុនមក មានការឆ្លងសរុប ៥៦១,០៣០ករណី ក្នុងនោះមាន ៣៧០,៤៩២នាក់ បានជាសះស្បើយ។

ចំណែកចំនួនអ្នកស្លាប់ក្នុងរលកទី៣គឺមាន ៤,៤៦៨នាក់ ធ្វើឲ្យការស្លាប់សរុបចាប់តាំងពីរោគរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុនមក កើនដល់ ៤,៥៦២នាក់។
គួរបញ្ជាក់ថា កំណត់ត្រាចាស់ នៃការឆ្លងកូវីដប្រចាំថ្ងៃ ខ្ពស់បំផុតរបស់ថៃ គឺចំនួន ១៦,៥៣៣ករណី កាលពីថ្ងៃពុធចំណែកកំណត់ត្រាចាស់ នៃអ្នកស្លាប់ច្រើនបំផុតគឺ ១៤១នាក់ កាលពីថ្ងៃទី១៧ខែកក្កដា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ បំបែកកំណត់ត្រា! ថៃ មានអ្នកឆ្លងកូវីដច្រើនបំផុត និងស្លាប់ថ្មី ១៣៣នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


