លោក Duterte ប្រាប់មេភូមិ រារាំងអ្នកមិនចាក់វ៉ាក់សាំង កុំឲ្យចេញពីផ្ទះ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

លោក Duterte ប្រាប់មេភូមិ រារាំងអ្នកមិនចាក់វ៉ាក់សាំង កុំឲ្យចេញពីផ្ទះ

បានផុស

នៅ

កាលពីថ្ងៃពុធទី២៨ខែកក្កដា ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានបញ្ជាឲ្យរដ្ឋាភិបាលរបស់លោក បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់អ្នកណាដែលចង់ចាក់ប៉ុណ្ណោះ ខណៈប្រទេសរបស់លោក កំពុងព្យាយាមការពារប្រជាជនពីវីរុសបំប្លែងខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយសារ មានតែ៦ភាគរយនៃប្រជាជន ១១០ លាននាក់របស់ហ្វីលីពីន បានទទួលថ្នាំបង្ការពេញលេញ ដូចនេះមនុស្សរាប់លាននាក់នៅតែងាយរងគ្រោះពីការឆ្លង។ រដ្ឋាភិបាលមានគោ​លបំណង ចាក់ថ្នាំបង្ការឲ្យបានពេញលេញដល់ប្រជាជន ៧០ លាននាក់ មុនបំណាច់ឆ្នាំនេះ។

លោក Duterte បាននិយាយនៅក្នុងសុន្ទរកថាមួយថា “ចាក់វ៉ាក់សាំងឲ្យតែអ្នកចង់ចាក់បានហើយ”។ លោកក៏បានសម្តែងការព្រួយបារម្ភផងដែរ ចំពោះវីរុសបំប្លែងខ្លួន Delta ដែលកំពុងរីកសាយភាយនៅតំបន់អាស៊ីអាគ្នេយ៍ ហើយបច្ចុប្បន្ននេះ គឺជាវីរុសវាយលុកជាសកល។

ស្របពេលជាមួយគ្នានោះដែរ លោក Duterte បានបញ្ជាឲ្យមេភូមិ រារាំងអ្នកនៅក្នុងសហគមន៍របស់ពួកគេដែលបដិសេធទទួលថ្នាំបង្ការ មិនឲ្យចាកចេញពីផ្ទះ។

លោកនិយាយថា “ខ្ញុំសូមប្រាប់អ្នកថា កុំចាកចេញពីផ្ទះរបស់អ្នកឲ្យសោះ បើអ្នកចេញក្រៅ ខ្ញុំនឹងប្រាប់ប៉ូលិសឲ្យចាប់អ្នកយកទៅផ្ទះវិញ ព្រោះអ្នកគឺជាអ្នកដើរចម្លងរោគ។ ប្រសិនបើអ្នកមិនចង់ជួយប្រទេសដោយការចាក់វ៉ាក់សាំងទេនោះ អ្នកគួរស្នាក់នៅក្នុងផ្ទះប្រសើរជាង”។

នាពេលថ្មីៗ ករណីឆ្លងកូវីដប្រចាំថ្ងៃបានចាប់ផ្តើមកើនឡើង ហើយនៅសប្តាហ៍នេះ អាជ្ញាធរបានផ្អាកការធ្វើដំណើរមកពីប្រទេសម៉ាឡេស៊ីនិងថៃ ក៏ដូចជាដាក់ការរឹតបន្តឹងនៅក្នុងនិងជុំវិញទីក្រុងម៉ានីលផងដែរ។

គួរបញ្ជាក់ថា ជាមួយការឆ្លង១.៥លានករណីនិងអ្នកស្លាប់ជាង ២៧,០០០នាក់ ហ្វីលីពីន ជាប្រទេសផ្ទុះកូវីដអាក្រក់បំផុតលំដាប់ទី២នៅអាស៊ីអាគ្នេយ៍ បន្ទាប់ពី ឥណ្ឌូណេស៊ី៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ លើកទី១! ហ្វីលីពីន រកឃើញអ្នកឆ្លងកូវីដខ្ពស់បំផុតមិនធ្លាប់មាន មួយថ្ងៃជាង៧ពាន់ករណី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍៥ ម៉ោង មុន

រថយន្ត TOYOTA HILUX VIGO ប្រ​លះ​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​បាក់​អស់​១​ដើម​នៅក្នុង​បរិវេណ​បឹងកក់​

ព័ត៌មានជាតិ៥ ម៉ោង មុន

បិទ​ដំណើរការ​តូប​លក់ដូរ នៅ​ទីប្រជុំជន​ផ្សារ​វាល​យន្ត ក្រុង​ស្វាយរៀង រយៈពេល​៨​ថ្ងៃ ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្លឹប​កំសាន្ត​មួយ​ ត្រូវ​បាន​អគ្គិភ័យ​បំផ្លាញ​ជា​លើក​ទី​២​អស់ទាំង​ស្រុង

កីឡា៧ ម៉ោង មុន

ជិត​ដល់​ថ្ងៃ​ឡើង​ការពារ​ខ្សែក្រវាត់​! Pacio បាន​បង្ហើប​អំពី​ការ​ជួបគ្នា​លើក​ទី​៣​ទល់នឹង Saruta

ព័ត៌មានជាតិ៨ ម៉ោង មុន

សប្បុរសជន​ផ្តល់​អង្ករ​១០​តោន ជូន​រដ្ឋបាល​រាជធានី ដើម្បី​ជួយឧបត្ថម្ភ​ជីវភាព ពលរដ្ឋ​រងគ្រោះ​ឬ​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដោយ​មេរោគ​កូ​វីដ​-១៩

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services