ព័ត៌មានអន្ដរជាតិ
ការប្រឌិតព័ត៌មានមិនពិតកើតឡើងច្រើននៅហ្វីលីពីន ជុំវិញរឿងក្តីរបស់ Duterte នៅ ICC
មានព័ត៌មានមិនពិតនិងប្រឌិតឡើងច្រើនជុំវិញក្រោយការចាប់ខ្លួនអតីតប្រធាធិបតីហ្វីលីពីន លោក Rodrigo Duterte បានវាយប្រហារយ៉ាងខ្លាំងលើបណ្តាញសង្គមនៅប្រទេសហ្វីលីពីន ជាទីដែលលោក Duterte សាងភាពល្បីល្បាញក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀន និងត្រូវបានចាប់ខ្លួនពីបទប្រឆាំងមនុស្សជាតិរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC)។

សារព័ត៌មាន South China Morning Post (SCMP) បានផ្សាយថា រលកនៃរឿងប្រឌិតលើបណ្តាញសង្គមនិងអ៊ីនធឺណិតពីអ្នកគាំទ្រអតីតប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានលេចឡើងខ្លាំង បន្ទាប់ពីការចាប់ខ្លួនអតីតប្រធានាធិបតី Duterte ដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC)។
ជាមួយការបញ្ចេញព័ត៌មានមិនពិតទាំងនោះ មានក្រុមអ្នកវិភាគអះអាងថា យុទ្ធនាការព័ត៌មានមិនពិតមិនត្រឹមតែមិនអាចជួយសំណុំរឿងរបស់លោក Duterte ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យប៉ះពាល់ដល់ការសម្រេចចិត្តរបស់តុលាការលើការដោះលែងបណ្តោះអាសន្នរបស់គាត់ថែមទៀតផង។
សូម្បីតែមុនពេលយន្តហោះចាកចេញពីទីក្រុងម៉ានីលក៏ដោយ ក៏ក្រុមអ្នកស្មោះត្រង់ Duterte បានចាប់ផ្តើមផ្សព្វផ្សាយរឿងក្លែងក្លាយ រួមទាំងការអះអាងថា តុលាការកំពូលហ្វីលីពីន បានផ្តល់ការហាមឃាត់បណ្តោះអាសន្ន ដើម្បីបញ្ឈប់ការផ្ទេររបស់គាត់។
ក្រៅពីនោះ ក៏មានការផ្សព្វផ្សាយមិនពិតដែលថា លោកស្រី Tomoko Akane ប្រធានចៅក្រមនៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានដោះលែង លោក Duterte អតីតប្រធានាធិបតីហ្វីលីពីន នៅថ្ងៃទី២៦ខែមីនាឆ្នាំ២០២៥។
រូបភាពវ័យក្មេងរបស់លោកស្រី Tomoko Akane ដែលខុសឆ្ងាយពីវ័យចំណាស់របស់គាត់នាពេលបច្ចុប្បន្នជាប្រធានតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ដែលបង្ហោះលើបណ្តាញសង្គម បានសរសេរថា៖«ខ្ញុំជឿជាក់យ៉ាងខ្លាំងចំពោះភាពស្លូតបូតរបស់លោក Duterte។ ជាការឆ្លើយតបចំពោះការអំពាវនាវដ៏ទទូចពីប្រជាជនហ្វីលីពីន ព្រមទាំងការអំពាវនាវរបស់មេធាវី និងអ្នកជំនាញផ្នែកសិទ្ធិមនុស្ស ខ្ញុំបានសម្រេចចេញបញ្ជាឱ្យមានការដោះលែងរូបគាត់ នៅថ្ងៃទី២៦ខែមីនា ឆ្នាំ២០២៥នេះ ដើម្បីអនុញ្ញាតឱ្យគាត់អាចទៅធ្វើបុណ្យខួបកំណើតនៅផ្ទះរបស់គាត់។ ក្រៅពីនេះ ខ្ញុំក៏បានណែនាំឱ្យសាលាក្តីបដិសេធបទចោទប្រកាន់បទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិលើលោក Duterte និងឱ្យផ្តល់សេរីភាពដល់គាត់ជាបន្ទាន់»។

ការចុះផ្សាយចុងក្រោយពាក់ព័ន្ធលោក Duterte លើគេហទំព័រ www.philstar.com បានអះអាងថា មេធាវីរបស់អតីតប្រធានាធិបតី Rodrigo Duterte បានទទួលស្គាល់ថា កូនក្តីរបស់គាត់ទំនងជាមិនវិលត្រឡប់ទៅប្រទេសហ្វីលីពីនវិញទេ ខណៈលោកប្រឈមមុខនឹងការកាត់ទោសនៅចំពោះមុខតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC)។

តាមការចុះផ្សាយនោះ មេធាវីដែលត្រូវបានទទួលស្គាល់ដោយ ICC លោក Joel Butuyan បាននិយាយកាលពីថ្ងៃសុក្រទី២១ខែមីនាថា លោក Duterte អាចត្រូវបានបញ្ជូនមកផ្ទះវិញក្រោមសេណារីយ៉ូពីរប៉ុណ្ណោះ គឺការដោះលែង ឬទទួលបានការដោះលែងបណ្តោះអាសន្ន។ ទោះជាយ៉ាងណាលោកបាននិយាយថាលទ្ធភាពទាំងពីរនេះទំនងជាមិនទំនងកើតឡើងនោះទេ។
សារព័ត៌មានដដែលបានស្រង់សម្តីមេធាវីដែលបាននិយាយនៅក្នុងបទសម្ភាសន៍មួយនៅទីក្រុង Quezon ថា «ខ្ញុំមិនគិតថា makakabalik pa siya (ខ្ញុំមិនគិតថាគាត់នឹងត្រលប់មកវិញទេ)»។
លោក Duterte ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានទីក្រុងម៉ានីលកាលពីថ្ងៃទី ១១ខែមីនា ខណៈដែលគាត់ត្រឡប់ពីទីក្រុងហុងកុង ហើយបន្ទាប់មកប៉ូលិសអន្តរជាតិ (Interpol) បានចាប់បញ្ជូនតាមជើងហោះហើរឯកជនដែលបង់ប្រាក់ដោយរដ្ឋាភិបាលទៅកាន់ទីក្រុងឡាអេ ជាកន្លែងដែលគាត់ប្រឈមមុខនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិសម្រាប់ការសម្លាប់ក្រៅប្រព័ន្ធតុលាការរាប់ពាន់នាក់ដែលបានកើតឡើងក្នុងសង្គ្រាមដ៏ឃោរឃៅរបស់រដ្ឋបាលរបស់លោកលើគ្រឿងញៀន៕
ដោយ រ៉ាន់ រើយ


-
កីឡា៦ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


