ព័ត៌មានអន្ដរជាតិ
Delta វាយលុកខ្លាំង លោក បៃដិន ប្រាប់រដ្ឋឲ្យផ្តល់ប្រាក់១០០ដុល្លារដល់អ្នកចាក់វ៉ាក់សាំងថ្មី
លោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន បានអំពាវនាវឲ្យរដ្ឋនានាផ្តល់ប្រាក់១០០ដុល្លារដល់អ្នកចាក់វ៉ាក់សាំងថ្មីដើម្បីពន្លឿនការចាក់វ៉ាក់សាំង និងប្រឹងប្រែងទប់ស្កាត់ករណីឆ្លងថ្មីដែលកំពុងងើបឡើង។
លោកប្រធានាធិបតីក៏បានចេញបទបញ្ជានៃការចាក់វ៉ាក់សាំងថ្មីតឹងរឹងសម្រាប់បុគ្គលិករដ្ឋាភិបាលសហព័ន្ធ កម្លាំងពលកម្មធំបំផុតរបស់ប្រទេសដែលមានប្រហែល២លាននាក់។ បទបញ្ជាទាមទារឲ្យបុគ្គលិកត្រូវតែបង្ហាញភស្តុតាងចាក់វ៉ាក់សាំង ឬត្រូវធ្វើតេស្ត និងពាក់ម៉ាស់ដាច់ខាត។

យោងតាមទិន្នន័យផ្លូវការ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងដល់ប្រជាជនជិតពាក់កណ្តាលហើយ។
មានប្រសាសន៍នៅសេតវិមានកាលពីថ្ងៃព្រហស្បតិ៍ លោក បៃដិន បញ្ជាក់ថា វិធានការថ្មីដាក់ចេញនេះគឺដោយសារតែវីរុសបំប្លែងខ្លួនដែលឆ្លងលឿន កាចសាហាវ Delta កំពុងរាតត្បាតខ្លាំងក្នុងចំណោមមនុស្សដែលមិនទាន់ចាក់វ៉ាក់សាំង។
លោកប្រធានាធិបតីលើកឡើងថា ៖«មនុស្សនឹងស្លាប់ ហើយនឹងស្លាប់អ្នកដែលមិនត្រូវស្លាប់»។
លោកបន្តថា ការលើកទឹកចិត្តជាប្រាក់កាសដូចជាអយុត្តិធម៌សម្រាប់អ្នកដែលចាក់វ៉ាក់សាំងរួចរាល់ ប៉ុន្តែ«យើងទាំងអស់គ្នាទទួលបានផលប្រយោជន៍ ប្រសិនបើយើងអាចចាក់វ៉ាក់សាំងដល់មនុស្សកាន់តែច្រើន»។
រដ្ឋនានានឹងប្រើប្រាស់ច្បាប់ផែនការសង្គ្រោះអាមេរិកដែលមានប្រាក់១.៩ប៊ីលានដុល្លារដើម្បីជាការលើកទឹកចិត្តដល់អ្នកចាក់វ៉ាក់សាំងថ្មី។
លោក បៃដិន បន្តទៀតថា រដ្ឋាភិបាលកណ្តាលនឹងសងបំណុលពេញលេញដល់អាជីវកម្មខ្នាតតូច និងមធ្យមដែលផ្តល់ពេលវេលាឲ្យបុគ្គលិកទៅចាក់វ៉ាក់សាំង។
ខណៈពេលបុគ្គលិករដ្ឋាភិបាលបដិសេធចាក់វ៉ាក់សាំងនឹងមិនត្រូវបានបញ្ឈប់ពីការងារទេ ចលនានេះ សេតវិមានមានបំណងបង្កើតជាគំរូសម្រាប់បុគ្គលិកផ្សេងៗទូទាំងប្រទេស។
ប៉ុន្តែអ្នកជំនាញសុខភាពសាធារណៈព្រមានថា ការធ្វើតេស្តប្រចាំសប្តាហ៍មិនមានប្រសិទ្ធភាពដើម្បីបញ្ឈប់ការឆ្លងឡើយ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២៤ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


