ព័ត៌មានអន្ដរជាតិ
ចិន ជួបវិបត្តិកូវីដធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន ចាប់តាំងពីការផ្ទុះឡើងនៅ Wuhan
ការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ដែលត្រូវបានគេរកឃើញដំបូងនៅទីក្រុង Nanjing ប្រទេសចិន បានរាលដាលដល់ខេត្តចំនួន៥និងរដ្ឋធានីប៉េកាំងផងដែរ ខណៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានហៅវាថា ជាការឆ្លងរាលដាលធំធេងបំផុតបន្ទាប់ពីវិបត្តិនៅ Wuhan។

មនុស្សជិត ២០០ នាក់បានឆ្លងមេរោគនេះ ចាប់តាំងពីវីរុស ត្រូវបានគេរកឃើញដំបូងនៅអាកាសយានដ្ឋានដ៏មមាញឹករបស់ទីក្រុង កាលពីថ្ងៃទី ២០ ខែកក្កដា។
ជើងហោះហើរទាំងអស់មកពីអាកាសយានដ្ឋានក្រុង Nanjing នឹងត្រូវផ្អាករហូតដល់ថ្ងៃទី ១១ ខែសីហា។ ក្រុមមន្រ្តី ក៏បានចាប់ផ្តើមការធ្វើតេស្តទូទាំងទីក្រុងផងដែរ ចំពេលមានការរិះគន់ចំពោះភាពអសកម្ម របស់ពួកគេ។
សារព័ត៌មាន Xinhua បានរាយការណ៍ថា ប្រជាជន ៩.៣ លាននាក់នៅក្នុងទីក្រុងនេះ រួមទាំងភ្ញៀវទេសចរផងដែរ នឹងត្រូវធ្វើតេស្ត។

ក្រុមមន្រ្តីជឿជាក់ថា ការផ្ទុះឡើងថ្មីៗនេះ គឺត្រូវបានផ្សារភ្ជាប់ទៅនឹងវីរុសបំប្លែងខ្លួនឆ្លងខ្លាំង Delta ហើយបានរីករាលដាលកាន់តែខ្លាំងដោយសារតែ វាត្រូវបានគេរកឃើញនៅអាកាសយានដ្ឋានដ៏មមាញឹក។
អ្នកគ្រប់គ្រងព្រលានយន្តហោះ បានរងការស្តីបន្ទោស ស្របពេលស្ថាប័នវិន័យជាន់ខ្ពស់នៃបក្សកុម្មុយនិស្តបាននិយាយថា វាមានបញ្ហាជាច្រើន ដូចជាកង្វះការត្រួតពិនិត្យនិងការគ្រប់គ្រងដែលមិនមានជំនាញវិជ្ជាជីវៈជាដើម។

ការធ្វើតេស្តបានបង្ហាញថា ឥឡូវនេះ វីរុសបានរាលដាលដល់ទីក្រុងយ៉ាងតិច១៣ហើយ។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញបាននិយាយថា ពួកគេជឿជាក់ថាការផ្ទុះឡើងនេះ គឺនៅតែស្ថិតក្នុងដំណាក់កាលដំបូង ហើយអាចគ្រប់គ្រងបាន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ចិន ប្រកាសរកឃើញអ្នកឆ្លងកូវីដ ច្រើនបំផុតមិនធ្លាប់មាន ចាប់តាំងពីចុងខែមករា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ