ព័ត៌មានអន្ដរជាតិ
អាមេរិក ប្រកាសរកឃើញអ្នកឆ្លងកូវីដថ្មី ខ្ពស់បំផុតចាប់តាំងពីខែកុម្ភៈ
សហរដ្ឋអាមេរិក បានប្រកាសមានអ្នកឆ្លងកូវីដប្រចាំថ្ងៃជាង ១០០,០០០ករណីកាលពីថ្ងៃសុក្រ (ថ្ងៃសៅរ៍នៅកម្ពុជា) ដែលនេះជាកំណត់ត្រាខ្ពស់បំផុត ចាប់តាំងពីដើមខែកុម្ភៈឆ្នាំនេះ។

យោងតាមទិន្នន័យដែលធ្វើបច្ចុប្បន្នភាពកាលពីថ្ងៃសៅរ៍ ដោយមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺអាមេរិក (CDC) បានបង្ហាញថា មានករណីថ្មីចំនួន ១០១,១៧១ ករណីនៅទូទាំងប្រទេស។
តួលេខថ្មីនេះ បាននាំឲ្យករណីថ្មីជាមធ្យមប្រចាំសប្តាហ៍កើនដល់ ៧២,៤៩៣ករណី ដែលជាចំនួនខ្ពស់បំផុតចាប់តាំងពីពាក់កណ្តាលខែកុម្ភៈមក។

ករណីឆ្លងកូវីដ ការចូលព្យាបាលក្នុងមន្ទីរពេទ្យនិងការស្លាប់ កំពុងកើនឡើងជាថ្មីម្តងទៀតនៅស្ទើរតែគ្រប់រដ្ឋរបស់សហរដ្ឋអាមេរិក ដែលជំរុញដោយវីរុសបំប្លែងខ្លួនឆ្លងខ្លាំង Delta។
យោងតាមរបាយការណ៍ប្រចាំសប្តាហ៍របស់ CDC បានឲ្យដឹងថា ការឆ្លងថ្មីជាមធ្យមប្រចាំសប្តាហ៍បានកើនឡើង ៦៤,១ ភាគរយ បើប្រៀបធៀបទៅនឹងទិន្នន័យ ៧ ថ្ងៃមុននេះ។

ស្របពេលជាមួយគ្នានោះ ករណីចូលព្យាបាលក្នុងមន្ទីរពេទ្យជាមធ្យមប្រចាំសប្តាហ៍ ក៏បានកើនឡើង៤៦,៣ភាគរយផងដែរ បើប្រៀបធៀបនឹងសប្តាហ៍មុននោះ។
ចំណែកការស្លាប់ថ្មីជាមធ្យម បានកើនឡើង ៣៣,៣ ភាគរយ បើធៀបនឹងសប្តាហ៍មុន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Xinhua
ចុចអាន៖ Delta វាយលុកខ្លាំង លោក បៃដិន ប្រាប់ រដ្ឋ ឲ្យ ផ្តល់ប្រាក់ ១០០ ដុល្លារ ដល់ អ្នក ចាក់ វ៉ាក់សាំងថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


