អ្នកវិទ្យាសាស្រ្តអាល្លឺម៉ង់ រកឃើញវិធីធ្វើតេស្តកូវីដម៉្យាងទៀត លែងភ័យឈឹច្រមុះ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

អ្នកវិទ្យាសាស្រ្តអាល្លឺម៉ង់ រកឃើញវិធីធ្វើតេស្តកូវីដម៉្យាងទៀត លែងភ័យឈឹច្រមុះ

បានផុស

នៅ

ការសិក្សាថ្មីមួយបានបង្ហាញថា តេស្តទឹកមាត់រកវីរុសកូវីដ-១៩ មានភាពត្រឹមត្រូវដូចគ្នានឹងការតេស្តសំណាកតាមច្រមុះឬបំពង់កដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
In trial, Israeli gargle test gives COVID results in 1 second, at 95%  accuracy | The Times of Israel

ក្រុមអ្នកវិទ្យាសាស្ត្រ អាល្លឺម៉ង់ រកឃើញថា ការតេស្តសំណាកតាមមាត់មិនខុសអីនឹងតេស្តសំណាកពីច្រមុះនោះទេ ហើយវាគឺជាដំណើរការងាយស្រួលជាងមុន ព្រមទាំងអាចជឿជាក់បានទៀតផង។

New Coronavirus Test Offers Advantages: Just Spit and Wait - The New York  Times

ការធ្វើតេស្តនេះ តម្រូវឱ្យអ្នកជំងឺខ្ពុរមាត់ បន្ទាប់មកស្ដោះទឹកមាត់ដាក់ក្នុងពែងដែលអាចយកទៅវិភាគបាន។

Swish, Gargle, Repeat: UArizona Researcher Explores Mouth Rinse Test as  Alternative to COVID-19 Nasal Swab | University of Arizona News

ការសិក្សាស្រាវជ្រាវដែលធ្វើឡើងដោយសាកលវិទ្យាល័យ Konstanz ប្រទេសអាល្លឺម៉ង់ពីអ្នកចូលរួមស្ម័គ្រចិត្តចំនួន ៨០ នាក់ ក្នុងនោះ ២៦ នាក់បានធ្វើតេស្តរកមេរោគកូវីដតាមរយៈច្រមុះ។ ក្រោយការធ្វើតេស្ត អ្នកទាំង ២៦ នាក់នោះរកឃើញលទ្ធផលវិជ្ជមានដូចគ្នាទៅនឹងអ្នកធ្វើតេស្តដោយប្រើទឹកខ្ពុរមាត់ដែរ។

UArizona to Roll Out New COVID-19 Test, Enhanced Requirements in Spring |  University of Arizona News

យោងតាមលទ្ធផលការស្រាវជ្រាវ អ្នកវិទ្យាសាស្ត្រជឿជាក់ថាការធ្វើតេស្តទាំងពីរនេះទទួលបានលទ្ធផលដូចគ្នា ចំណែកការប្រមូលសំណាកទឹកមាត់កាន់តែផ្ដល់ភាពងាយស្រួលដោយគ្មានការឈឺចាប់ តម្លៃសមរម្យ និងមិនស្មុគស្មាញសម្រាប់រកវីរុសកូវីដ-១៩ដែលអាចទុកចិត្តបាន។

ការរកឃើញនេះនឹងបង្ហាញនៅក្នុងទស្សនាវដ្តី Microbiology Spectrum ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Daily Mail

ចុចអាន៖ សិង្ហបុរី ឲ្យអ្នកប្រតិកម្មអាឡ័កស៊ីចំពោះវ៉ាក់សាំងប្រភេទ mRNA ងាកមកចាក់ Sinovac វិញ សម្រាប់ដូសទី២

ចុចអាន៖ អ្នកជំនាញអះអាងថា មេរោគស្រដៀងនឹងវីរុស SARS-CoV-2 មានតាំងពីឆ្នាំនេះមកម្ល៉េះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services