ព័ត៌មានជាតិ
រដ្ឋាភិបាលស្នើដល់រដ្ឋាភិបាលអាល្លឺម៉ង់ជួយលើកកម្ពស់ឌីជីថលូបនីយកម្ម និងជំរុញការចាប់យកបច្ចេកវិទ្យា
លោកហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) បានស្នើដល់គណៈប្រតិភូអាល្លឺម៉ង់មកពីអង្គភាព German Senate Chancellery និងមូលនិធិ Konrad-Adenauer-Stiftung កម្ពស់ឌីជីថលូបនីយកម្ម និងជំរុញការចាប់យកបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជា ខណៈវិស័យនេះកំពុងមានការរីកលូតលាស់សន្សឹមៗក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ការស្នើរបស់លោករដ្ឋមន្រ្តីធ្វើឡើងក្នុងជំនួបជាមួយស្ថានប័នទាំងពីរកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ដោយភាគីទាំងពីរបានពិភាក្សាអំពីបញ្ហាប្រឈមនៃឌីជីថលូបនីយកម្ម រួមទាំងព័ត៌មានមិនពិត ការឆបោកតាមប្រព័ន្ធអនឡាញ និងសុវត្ថិភាពបច្ចេកវិទ្យា ដែលតម្រូវឱ្យមានការគិតគូរពីក្រមសីលធម៌ និងយន្តការគ្រប់គ្រង។
លោករដ្ឋមន្ត្រីបានបន្ថែមថា៖ «ពិតណាស់ យើងត្រូវការប្រើប្រាស់បច្ចេកវិទ្យា ហើយជម្រើសរបស់យើងគឺចាំបាច់ត្រូវគ្រប់គ្រងបច្ចេកវិទ្យាឱ្យបម្រើជាគុណប្រយោជន៍។”
ដោយលោកហែម វណ្ណឌី បានប្រាប់ទៅកាន់គណៈប្រតិភូអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើបរិវត្តកម្មឌីជីថល ដោយរំលេចពីកំណែទម្រង់របស់ក្រសួងក្នុងការធ្វើឌីជីថលូបនីយកម្មសេវាសាធារណៈ និងគាំទ្រសហគ្រាសធុនតូចនិងមធ្យម ឱ្យចាប់យកបច្ចេកវិទ្យាថ្មីៗ។
លោកបានមានប្រសាសន៍ថា៖ «ឌីជីថលូបនីយកម្មមិនមែនត្រឹមតែជាគោលដៅចុងក្រោយទេ ប៉ន្តែក៏ជាមធ្យោបាយដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍របស់កម្ពុជាផងដែរ។ ទោះនៅមានបញ្ហាប្រឈម ឌីជីថលូបនីយកម្មគឺជាមូលដ្ឋានគ្រឹះនៃអនាគតរបស់សេដ្ឋកិច្ច និងសង្គម»។
លោកស្រី Martina Klement រដ្ឋលេខាធិការទទួលបន្ទុកឌីជីថលូបនីយកម្មនៃទីក្រុងប៊ែកឡាំង បានចែករំលែកបទពិសោធន៍របស់ទីក្រុងប៊ែកឡាំងក្នុងការដោះស្រាយបញ្ហាប្រឈម និងជំរុញឌីជីថលូបនីយ កម្ម។ អាឡឺម៉ង់ជាសង្គមឌីជីថលឈានមុខមួយលើពិភពលោក ដែលមានការចាប់យកបច្ចេកវិទ្យាយ៉ាងទូលំទូលាយ និងមានហេដ្ឋារចនាសម្ព័ន្ធឌីជីថលដ៏រឹងមាំ។

លោកស្រី Klement បានលើកឡើងថា៖« អាល្លឺម៉ង់កំពុងប្រឈមនឹងកំណើននៃប្រជាជនវ័យចំណាស់ ហើយត្រូវបានព្យាករណ៍ថា នឹងបាត់បង់បុគ្គលិករដ្ឋប្រមាណ ៣០% ត្រឹមនៅឆ្នាំ២០៣០។ ការប្រើប្រាស់ បច្ចេកវិទ្យាដូចជា AI និងដំណោះស្រាយឌីជីថលក្នុងការសម្រួលដំណើរការនៃស្ថាប័នរដ្ឋ និងកែលម្អសេវាសាធារណៈ គឺជាយុទ្ធសាស្ត្រដ៏សំខាន់មួយដើម្បីដោះស្រាយបញ្ហានេះ»។
ជាមួយគ្នានោះដែរ ភាគីទាំងពីរបានបង្ហាញការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ផ្អែកលើអនុស្សរណៈយោគយល់ដែលមានស្រាប់ រវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងមូលនិធិ Konrad ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


