ព័ត៌មានអន្ដរជាតិ
រថយន្តបើកបុកហ្វូងមនុស្សនៅអាល្លឺម៉ង់ បណ្តាលឲ្យស្លាប់២នាក់និងរបួសច្រើន
យ៉ាងហោចណាស់មនុស្សពីរនាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួស ក្នុងហេតុការណ៍រថយន្តមួយគ្រឿងបើកបុកហ្វូងមនុស្សនៅទីក្រុង Mannheim ភាគខាងលិចប្រទេសអាល្លឺម៉ង់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី០៤ខែមីនានេះ។
អ្នកនាំពាក្យអង្គភាពប៉ូលិស លោក Stefan Wilhelm បាននិយាយថា អ្នកបើកបរបានបើកបុកមនុស្សមួយក្រុមនៅ Paradeplatz ជាទីលានមួយក្នុងតំបន់ថ្មើរជើងនៃទីក្រុង Mannheim រដ្ឋ Baden-Wurttemberg បង្កឡើងដោយជនជាតិអាល្លឺម៉ង់អាយុ៤០ឆ្នាំមកពីរដ្ឋ Rhineland-Palatinate ក្បែរនោះ។
ហេតុការណ៍នេះបានបណ្ដាលឲ្យមនុស្សពីរនាក់ស្លាប់ និងជាច្រើននាក់ទៀតរងរបួសធ្ងន់។ ប៉ូលិសកំពុងស៊ើបអង្កេតរកមូលហេតុ ថាតើ វាអាចពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឬយ៉ាងណា និងមូលហេតុអ្វីដែលជំរុញឲ្យជនល្មើសប្រព្រឹត្តបទល្មើសនេះ។

គួរបញ្ជាក់ថា កន្លែងដែលកើតហេតុ Paradeplatz គឺជាទីលានធំមួយនៅក្នុងទីប្រជុំជន ស្ថិតនៅចុងផ្លូវថ្មើរជើងក្នុងទីក្រុង Mannheim ដែលមានប្រជាជនចំនួន ៣២៦០០០នាក់ និងមានចម្ងាយ៨៥គីឡូម៉ែត្រ ភាគខាងត្បូងនៃទីក្រុង Frankfurt។
ឧបទ្ទវហេតុនេះក៏កើតឡើងមួយថ្ងៃ បន្ទាប់ពីទីក្រុង Mannheim បានប្រារព្ធពិធីដង្ហែក្បួនតាមដងផ្លូវ ដែលជាព្រឹត្តិការណ៍សំខាន់ក្នុងការប្រារព្ធពិធីបុណ្យប្រចាំឆ្នាំ Rose Monday របស់ប្រទេសនេះ។
ទីក្រុងរបស់អាល្លឺម៉ង់មានការវាយប្រហារដោយហិង្សាជាច្រើននាពេលថ្មីៗនេះ រួមទាំងការវាយដំ និងការវាយប្រហារតាមរថយន្ត។ កាលពីខែមុន បុរសម្នាក់បានបើករថយន្តចូលទៅក្នុងហ្វូងបាតុកម្មមួយក្នុងទីក្រុង Munich ភាគខាងត្បូង សម្លាប់ក្មេងស្រីអាយុពីរឆ្នាំម្នាក់ និងម្ដាយរបស់នាង។ កាលពីខែធ្នូ ការវាយប្រហារតាមរថយន្តលើទីផ្សារបុណ្យណូអែលក្នុងទីក្រុង Magdeburg ភាគខាងកើតបានសម្លាប់មនុស្ស៦នាក់និងរាប់រយនាក់រងរបួស៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


