ព័ត៌មានអន្ដរជាតិ
កូដកម្មនៅអាកាសយានដ្ឋានអាល្លឺម៉ង់ចំនួន១៣ ប៉ះពាល់ជើងហោះហើរ៣៥០០និងអ្នកដំណើរ៥៦ម៉ឺននាក់
កូដកម្មនៅអាកាសយានដ្ឋានអាល្លឺម៉ង់ចំនួន១៣ទាក់ទងនឹងជម្លោះប្រាក់ឈ្នួលពីរដាច់ដោយឡែកពីគ្នានាំឱ្យចរាចរណ៍ផ្លូវអាកាសជាច្រើនរបស់ប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនបំផុតនៅអឺរ៉ុបជាប់គាំង ហើយអ្នកដំណើរជាងកន្លះលាននាក់រងផលប៉ះពាល់។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua នៅថ្ងៃទី១១ខែមីនានេះ។

សមាគមអាកាសយានដ្ឋានអាល្លឺម៉ង់ ADV បានប៉ាន់ប្រមាណថា ជើងហោះហើរសរុបជាង៣៥០០នឹងត្រូវបានលុបចោល ហើយអ្នកដំណើរប្រហែល ៥៦ម៉ឹននាក់បានរងផលប៉ះពាល់។ ប្រតិបត្តិករអាកាសយានដ្ឋានបានជំរុញអ្នកដំណើរឱ្យជៀសវាងការធ្វើដំណើរទៅកាន់ស្ថានីយនានា ហើយក្រុមហ៊ុនអាកាសចរណ៍ Lufthansa បានប្រកាសផែនការដើម្បីកែសម្រួលកាលវិភាគហោះហើររបស់ខ្លួន ដើម្បីកាត់បន្ថយការរំខានជាអប្បបរមា។
កូដកម្មនេះទាក់ទងទៅនឹងជម្លោះប្រាក់ឈ្នួលពីរដាច់ដោយឡែកពីគ្នាដែលពាក់ព័ន្ធនឹងកម្មករវិស័យសាធារណៈ និងបុគ្គលិកសន្តិសុខអាកាសចរណ៍ ដែលនាំឲ្យមានការដើរចេញរយៈពេល២៤ម៉ោង របស់បុគ្គលិកអាកាសចរណ៍ មានបុគ្គលិកផ្នែកសាធារណៈនៅអាកាសយានដ្ឋាន ក៏ដូចជាបុគ្គលិកមូលដ្ឋាននិងសន្តិសុខ ពីអាកាសយានដ្ឋានជាច្រើនដូចជាអាកាសយានដ្ឋាន Cologne/Bonn, Duesseldorf, Hamburg, Munich និងអាកាសយានដ្ឋានផ្សេងទៀតសរុបចំននួន១៣អាកាសយានដ្ឋាន។

វិវាទទីមួយទាក់ទងនឹងកម្មករក្នុងវិស័យសាធារណៈ ដោយ Verdi (សហជីពវិស័យសេវាកម្មអាឡឺម៉ង់ចំនួនប្រាំបានយល់ព្រមបញ្ចូលគ្នានិងបង្កើត Verdi ដែលជាសហភាពផ្នែកសេវាកម្ម) បានទាមទារដំឡើងប្រាក់ឈ្នួល ៨ ភាគរយ ឬយ៉ាងហោចណាស់៣៥០អឺរ៉ូ (៣៧៩.៣ដុល្លារអាមេរិក) បន្ថែមទៀតក្នុងមួយខែ រួមជាមួយនឹងការឈប់សម្រាកចំនួន ៣ ថ្ងៃបន្ថែមទៀតសម្រាប់បុគ្គលិកផ្នែកសាធារណៈចំនួន ២.៥ លាននាក់។
ការចរចាទាក់ទងនឹងការទាមទារទាំងនេះកំពុងដំណើរការរវាងសហជីព និងអាជ្ញាធរសហព័ន្ធអាល្លឺម៉ង់ និងអាជ្ញាធរមូលដ្ឋាន ដោយជុំទី៣នៃកិច្ចពិភាក្សាគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៤ខែមីនា។
វិវាទទីពីរ ពាក់ព័ន្ធនឹងបុគ្គលិកសន្តិសុខអាកាសចរណ៍ ដែលទទួលខុសត្រូវលើការត្រួតពិនិត្យអ្នកដំណើរ ការត្រួតពិនិត្យទំនិញ និងការងារទាក់ទងនឹងសន្តិសុខផ្សេងទៀត។
Verdi កំពុងទាមទារឱ្យប្រសើរឡើងនូវសេវាសុខភាព និងសុវត្ថិភាពការងារ វិស្សមកាលរយៈពេល ៣០ថ្ងៃ សម្រាប់ការឈប់សម្រាកបន្ថែម។ ទោះយ៉ាងណាការចរចាកំពុងគ្រោងធ្វើឡើងជាមួយសមាគមសហព័ន្ធនៃក្រុមហ៊ុនសន្តិសុខអាកាសចរណ៍ (BDLS) នៅថ្ងៃទី ២៦-២៧ ខែមីនានេះ៕



អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


