Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសធំៗនៅតែបន្តចាក់វ៉ាក់សាំងដូសទី៣ មិនខ្វល់ការអំពាវនាវរបស់ WHO

បានផុស

នៅ

ប្រទេសអាល្លឺម៉ង់ បារាំងនិងអ៊ីស្រាអែល នឹងបន្តផែនការ ចាក់វ៉ាក់សាំងកូវីដ ដូសជំរុញ ដោយមិនអើពើនឹងការអំពាវនាវរបស់អង្គការសុខភាពពិភពលោក (WHO) ឲ្យផ្អាក រហូតដល់មនុស្សកាន់តែច្រើនត្រូវបានចាក់ថ្នាំបង្ការនៅជុំវិញពិភពលោកនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសម្រេចចិត្ត បន្តចាក់វ៉ាក់សាំងដូសទី៣ បើទោះបីជាមានសេចក្តីថ្លែងការណ៍ដ៏ខ្លាំងក្លារបស់ WHO ក៏ដោយនេះ បានបង្ហាញពីភាពមិនស្មើគ្នាដ៏ធំធេង ក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាត ខណៈបណ្តាប្រទេសអ្នកមាន កំពុងបង្កើនយុទ្ធនាការដើម្បីការពារប្រជាពលរដ្ឋពីវីរុសបំប្លែងខ្លួនឆ្លងខ្លាំង Delta។

ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយថា ប្រទេសបារាំងកំពុងធ្វើការ លើការចាក់វ៉ាក់សាំងដូសទី ៣ ដល់មនុស្សចាស់ និងងាយរងគ្រោះចាប់ពីខែកញ្ញាទៅ។

ចំណែកក្រសួងសុខាភិបាលអាល្លឺម៉ង់បាននិយាយថា ប្រទេសនេះ មានបំណងចាក់វ៉ាក់សាំងដូសជំរុញ ដល់អ្នកជំងឺដែលមានប្រព័ន្ធការពារភាពស៊ាំចុះខ្សោយ មនុស្សចាស់និងអ្នកនៅតាមមណ្ឌលថែទាំ ចាប់ពីខែកញ្ញាទៅ។

ស្របពេលជាមួយគ្នានោះ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Naftali Bennett បានជំរុញឲ្យប្រជាជនវ័យចំណាស់ ទៅទទួលវ៉ាក់សាំងដូសទី៣ បន្ទាប់ពីរដ្ឋាភិបាល ចាប់ផ្តើមយុទ្ធនាការចាក់ថ្នាំបង្ការដូសជំរុញកាលពីខែមុន។

កាលពីថ្ងៃពុធ ប្រធាន WHO លោក Tedros Adhanom Ghebreyesus បានអំពាវនាវឲ្យបញ្ឈប់ការចាក់វ៉ាក់សាំងដូសជំរុញ រហូតដល់យ៉ាងហោចណាស់ ចុងខែកញ្ញាដោយនិយាយថា វាមិនអាចទទួលយកបានទេសម្រាប់ប្រទេសអ្នកមាន ក្នុងការប្រើប្រាស់ការផ្គត់ផ្គង់វ៉ាក់សាំងសកលបន្ថែមទៀត៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ មេ WHO អំពាវ នាវ យ៉ាង ខ្លាំង ឲ្យ ផ្អាក ការ ចាក់វ៉ាក់ សាំង បង្ការ កូវីដ ដូស ទី ៣សិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច១ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

Sokha Hotels

ព័ត៌មានពេញនិយម