ព័ត៌មានអន្ដរជាតិ
ជារឿងព្រួយបារម្ភ! វីរុសបំប្លែងខ្លួនថ្មីៗ នឹងបន្តលេចចេញពីក្រុមមនុស្សមិនចាក់វ៉ាក់សាំង
វីរុសបំប្លែងខ្លួនឥណ្ឌា Delta មិនមែនជាវីរុសបំប្លែងខ្លួនតែមួយដែលអ្នកជំនាញខាងសុខភាពបង្ហាញក្ដីព្រួយបារម្ភនោះទេ។ ក្រៅពីវីរុសនេះ នៅមានវីរុសបំប្លែងខ្លួនផ្សេងជាច្រើនទៀត ជាពិសេសថ្មីៗនេះលេចចេញនូវវីរុសបំប្លែងខ្លួន Lambda និងវីរុសបំប្លែងខ្លួន Iota ដែលវាមានសមត្ថភាពចម្លងខ្លាំង អាចគេចផុតពីប្រព័ន្ធភាពស៊ាំ និងពុំទាន់រកឃើញប្រសិទ្ធភាពវ៉ាក់សាំងប្រឆាំងនឹងវានៅឡើយ។
វេជ្ជបណ្ឌិត Megan Ranney សាស្ត្រាចារ្យរងមកពីសាកលវិទ្យាល័យ Brown នៅអង់គ្លេស ថ្លែងទៅកាន់សារព័ត៌មាន CNN ថា អ្នកជំងឺដែលឆ្លងវីរុសបំប្លែងខ្លួនភាគច្រើនជាក្រុមនុស្សដែលមិនទាន់ចាក់វ៉ាក់សាំង។
លោកស្រីបន្តថា ប្រសិនបើយុទ្ធនាការចាក់វ៉ាក់សាំងនៅតែយឺតយ៉ាវ ឬមានមនុស្សមិនចង់វ៉ាក់សាំង នោះប្រៀបដូចកំពុងបើកផ្លូវឱ្យវីរុសកូវីដ-១៩អាចបំប្លែងខ្លួនថ្មីមិនចេះឈប់អ៊ីចឹងដែរ។
លោកស្រីវេជ្ជបណ្ឌិតរូបនេះបន្ថែមថា ការចាក់វ៉ាក់សាំងមិនមានជាអ្វីដែលត្រូវព្រួយបារម្ភនោះទេ ហើយកាលណាការចាក់វ៉ាក់សាំងមិនអាចធ្វើឡើងឱ្យបានពេញលេញ ច្បាស់ជាពិបាកទប់ស្កាត់ការរាលដាលនៃវីរុសបំប្លែងខ្លួនជាទីបំផុត។
អ្វីដែលធ្វើឱ្យអ្នកជំនាញមានក្ដីព្រួយបារម្ភខ្លាំងជាងគេគឺ វីរុសបំប្លែងខ្លួនដែលមិនទាន់លេចឡើង ហើយរាល់ពេលដែលវីរុសនេះឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ វានឹងបង្កើតឱកាសការបំប្លែងខ្លួនថ្មីមួយទៀត ដែលនេះសូម្បីវ៉ាក់សាំងក៏មិនងាយទប់ទល់បានដែរ។
អ្នកជំនាញក៏បានរំឭកផងដែរថា វ៉ាក់សាំងជាខែលការពារពីការចម្លងនៃវីរុសកូវីដ-១៩ និងវីរុសបំប្លែងខ្លួនមួយចំនួន។ ដូច្នេះបើសិនដំណើរការវ៉ាក់សាំងមិនទាន់ពេញលេញ អសុវត្ថិភាពបណ្ដាលមកពីការរាតត្បាតនៃវីរុសបំប្លែងខ្លួនថ្មីអាចនឹងប្រឈមខ្ពស់ណាស់៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ CNN
ចុចអាន៖ អ្នកវិទ្យាសាស្រ្តភ័យខ្លាចថា Delta មានសមត្ថភាពពិសេសបង្កើនការចម្លង ក្នុងចំណោមអ្នកចាក់វ៉ាក់សាំងគ្រប់ដូស
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


