ព័ត៌មានអន្ដរជាតិ
ក្រុមតាលីបង់ ដុតសួនកម្សាន្តមួយចោល បន្ទាប់ពីចូលលេងសប្បាយ (មានវីដេអូ)
សកម្មប្រយុទ្ធតាលីបង់មួយក្រុម បានដុតបំផ្លាញសួនកម្សាន្តមួយចោល បន្ទាប់ពីពួកគេត្រូវបានគេមើលឃើញ កំពុងរីករាយជាមួយនឹងការជិះលេងកម្សាន្តក្រោយដណ្តើមបានទីក្រុងកាប៊ុល។

ក្រុមសកម្មប្រយុទ្ធ ត្រូវបានគេមើលឃើញថា សើចសប្បាយ ជិះឡានបុកគ្នា និងសេះវិលនៅក្នុងសួន។

ឥឡូវនេះ វីដេអូថ្មី បានបង្ហាញថា សួនកម្សាន្តដដែលនេះ ត្រូវបានភ្លើងឆាបឆេះ បន្ទាប់ពីពួកសកម្មប្រយុទ្ធ ដុតកម្ទេច។

អ្នកលេង Twitter ម្នាក់ដែលបានចែករំលែកវីដេអូនេះ បានអះអាងថា វាជាសួនកម្សាន្ត Bokhdi នៅតំបន់ Sheberghan។

អ្នកប្រើប្រាស់ម្នាក់នេះបានអះអាងថា មូលហេតុដែលក្រុមឧទ្ទាមដុតបំផ្លាញសួនកម្សាន្តនេះ គឺដោយសារតែ ក្នុងនោះមានរូបចម្លាក់ដែលពួកគេចាត់ទុកថា ជាការប្រមាថដល់សាសនាឥស្លាម៕
វីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Star
ចុចអាន៖ ឈាមលើវាលខ្សាច់៖ អាហ្វហ្គានីស្ថាន គឺជាមហន្តរាយចុងក្រោយបំផុតនៃគោលនយោបាយបរទេស របស់អាមេរិក

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ