Connect with us

ព័ត៌មានអន្ដរជាតិ

តាលីបង់ រារាំងមន្ត្រីរដ្ឋាភិបាល អាហ្វហ្គានីស្ថាន មិនឲ្យចូលធ្វើការ ដោយប្រាប់ពួកគេមើលទូរទស្សន៍ ឬស្ដាប់វិទ្យុរង់ចាំការជូនដំណឹង

បានផុស

នៅ

បុគ្គលិករដ្ឋាភិបាលអាហ្វហ្គានីស្ថាននៅទីក្រុងកាប៊ុល ត្រូវបានក្រុមសកម្មប្រយុទ្ធតាលីបង់រារាំងមិនឲ្យវិលត្រឡប់ចូលធ្វើការវិញ ដោយប្រាប់ពួកគេឲ្យមើលទូរទស្សន៍ ឬស្ដាប់វិទ្យុដើម្បីទទួលបានការជូនដំណឹងថា នៅពេលណាទើបការិយាល័យរដ្ឋាភិបាលបើកឡើងវិញ ។

ចាប់តាំងពីក្រុមឥស្លាមនិយមបានដណ្តើមអំណាចកាលពី ៦ ថ្ងៃមុន អគាររដ្ឋាភិបាល ធនាគារការិយាល័យលិខិតឆ្លងដែន សាលារៀន និងសាកលវិទ្យាល័យនៅតែត្រូវបានបិទទ្វារ ខណៈមានតែក្រុមហ៊ុនទូរគមនាគមន៍ឯកជនមួយចំនួនប៉ុណ្ណោះ ដែលបានដំណើរការនៅប៉ុន្មានថ្ងៃចុងក្រោយនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រហូតមកដល់ពេលនេះ ក្រុមតាលីបង់មិនទាន់បង្កើតរដ្ឋាភិបាលនៅឡើយទេ បន្ទាប់ពីបានឡើងកាន់អំណាចក្នុងល្បឿនមួយដែលធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល ។

ទន្ទឹមនោះ ផ្លូវថ្នល់ភាគច្រើននៅក្នុងរដ្ឋធានីត្រូវបានក៏ត្រូវបានបិទ ដើម្បីទុកច្រកសម្រាប់ក្រុមតាលីបង់ត្រួតពិនិត្យ និងការល្បាតរបស់ពួកសកម្មប្រយុទ្ធ ។

បុគ្គលិកម្នាក់បានប្រាប់ AFP ថា “ផ្លូវដែលនាំទៅដល់ក្រសួងការបរទេសនៅកណ្តាលទីក្រុងកាប៊ុល ក៏ត្រូវបានបិទផងដែរ ។ ពួកគេមិនអនុញ្ញាតឲ្យនរណាម្នាក់ចូលក្នុងអគារក្រសួងទេ ហើយម្នាក់ក្នុងចំណោមពួកគេថែមទាំងប្រាប់ខ្ញុំថា ត្រូវរង់ចាំរហូតដល់មេដឹកនាំថ្មីត្រូវបានតែងតាំង” ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ១៥ ខែសីហា ក្រុមតាលីបង់បានចូលរដ្ឋធានីកាប៊ុលរបស់អាហ្វហ្គានីស្ថាន ។ លោកប្រធានាធិបតី Ashraf Ghani បានលាលែងពីតំណែង ហើយភៀសខ្លួនចេញពីប្រទេសដើម្បីបញ្ចៀសការបង្ហូរឈាម ប្រសិនបើក្រុមបះបោរត្រូវប្រយុទ្ធដើម្បីទីក្រុងនេះ ខណៈប្រទេសផ្សេងៗបានកាត់បន្ថយ ឬជម្លៀសបេសកកម្មការទូតរបស់ខ្លួននៅទីក្រុងកាប៊ុល ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ France24

ចុចអាន ៖ ហេតុផល​ទាំង​នេះ​​​ធ្វើ​ឲ្យ​ពិបាក​​ជឿ​លើ​សំដី​ចេញ​ពី​មាត់ ​តាលីបង់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម