ព័ត៌មានអន្ដរជាតិ
វៀតណាម ចាប់បានក្រុមផលិតថ្នាំ ព្យាបាលកូវីដ ក្លែងក្លាយ
ប៉ូលិសទីក្រុងហូជីមិញ បានចាប់ខ្លួនបុរសម្នាក់និងសួរចម្លើយមនុស្សជាច្រើននាក់ទៀត បន្ទាប់ពីបង្ក្រាបក្រុមមួយ ដែលផលិតថ្នាំក្លែងក្លាយ រួមទាំងថ្នាំដែលប្រើប្រាស់សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ផងដែរ។

មន្រ្តីប៉ូលិស បានឃាត់ខ្លួនលោក Nguyen Duc Thuan អាយុ ៤៦ ឆ្នាំជាមេក្រុម មកពីខេត្ត Ba Ria-Vung Tau ហើយបានសាកសួរមនុស្សចំនួន ៨ នាក់ផ្សេងទៀត ដែលជាប់ពាក់ព័ន្ធក្នុងករណីនេះ។
កាលពីថ្ងៃសុក្រ ប៉ូលិសបានបញ្ឈប់លោក Thuan ដើម្បីធ្វើការត្រួតពិនិត្យ ខណៈពេលដែលគាត់កំពុងជិះម៉ូតូដឹកកេសមួយ តាមដងផ្លូវក្នុងស្រុក Phu Nhuan ដោយមន្ត្រីមើលឃើញថា គួរឲ្យសង្ស័យ។

ពេលឆែកឆេរកេសនោះ ប៉ូលិសបានរកឃើញថ្នាំ Terpin-Codein ចំនួន ១៥០ ប្រអប់ ដែលជាប្រភេទថ្នាំប្រើសម្រាប់បន្ថយរោគសញ្ញារបស់អ្នកជំងឺកូវីដ -១៩ នៅវៀតណាម។
បន្ទាប់មកឈ្មោះ Thuan បានសារភាពថា ក្រុមរបស់ខ្លួន ពិតជាបានក្លែងបន្លំថ្នាំ ដើម្បីលក់រកប្រាក់ចំណេញដោយខុសច្បាប់មែន។
ក្នុងអំឡុងពេលនៃការឆែកឆេរបន្ទាន់ នៅទីតាំងចំនួនបី ក្នុងស្រុក Phu Nhuan និងស្រុកពីរទៀត មន្រ្តីប៉ូលិស បានរឹបអូសវត្ថុធាតុដើមសម្រាប់ផលិតថ្នាំក្លែងក្លាយ និងឧបករណ៍ជាច្រើនទៀត។
ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា សរុបនៃការរឹបអូសបាន មានតម្លៃរាប់ម៉ឺនដុល្លារអាមេរិក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Tuoi Tre
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


