Connect with us

ព័ត៌មានអន្ដរជាតិ

ចលនាតស៊ូប្រដាប់អាវុធ អាហ្វហ្គានីស្ថាន បដិសេធមិនចុះចាញ់ តាលីបង់ ហើយព្រមានសង្គ្រាមនឹងផ្ទុះឡើង

បានផុស

នៅ

លោក Ahmad Massoud កូនប្រុសរបស់អតីតមេដឹកនាំប្រឆាំងតាលីបង់លោក Ahmad Shah Massoud បាននិយាយថា លោកនឹងមិនចុះចាញ់ក្នុងការដណ្ដើមយកតំបន់ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមតាលីបង់ឡើយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Massoud បានអំពាវនាវឲ្យបង្កើតរដ្ឋាភិបាលទ្រង់ទ្រាយធំមួយ ដើម្បីគ្រប់គ្រងប្រទេសដោយមានការចូលរួមពីពួកតាលីបង់ ហើយព្រមានថា សង្គ្រាមនឹងមិនអាចជៀសបានទេ ប្រសិនបើតាលីបង់បដិសេធការសន្ទនាណាមួយ ។

បើយោងតាមសារព័ត៌មាន ​​AFP បានឲ្យដឹងថា រហូតមកដល់ពេលនេះ លោក Massoud បានប្រមូលផ្តុំកម្លាំងប្រយុទ្ធប្រហែល ៩ ពាន់នាក់នៅក្នុងចលនាតស៊ូមួយគឺរណសិរ្សតស៊ូជាតិ (ហៅកាត់ថា NRF) ដែលត្រូវបានគេស្គាល់ផងដែរថាជា ចលនាតស៊ូប្រដាប់អាវុធតាមជ្រលងភ្នំ Panjshir ប្រឆាំងនឹងតាលីបង់ ។

ទន្ទឹមនោះ អ្នកនាំពាក្យ NRF លោក Ali Maisam Nazary បានប្រាប់ AFP ថា គោលដៅចម្បងរបស់ក្រុមនេះ គឺដើម្បីចៀសវាងការបង្ហូរឈាមនៅអាហ្វហ្គានីស្ថាន និងសង្កត់ធ្ងន់លើប្រព័ន្ធរដ្ឋាភិបាលថ្មី ប៉ុន្តែពួកគេក៏ត្រៀមខ្លួនសម្រាប់ជម្លោះផងដែរ ហើយប្រសិនបើតាលីបង់មិនចរចា ពួកគេនឹងប្រឈមមុខនឹងការប្រយុទ្ធនៅទូទាំងប្រទេស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CGTN

ចុចអាន ៖ លោក បៃដិន ថា ការដាក់ទណ្ឌកម្មលើ តាលីបង់ រង់ចាំមើលពួកគេធ្វើអ្វីបន្តទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម