ព័ត៌មានអន្ដរជាតិ
រូបថ្លុកលោក Blair និង Biden រិះគន់ការលុកលុយនៅអ៊ីរ៉ាក់ និងការដកទ័ពចេញពី អាហ្វហ្គានីស្ថាន ជាមួយចំណងជើង “ល្ងីល្ងើ”
កាសែត The Times បានគូរូបតុក្កតាមួយកាលពីថ្ងៃចន្ទ ដោយប្រៀបធៀបការសម្រេចចិត្តរបស់លោក Tony Blair ក្នុងការឈ្លានពានប្រទេសអ៊ីរ៉ាក់នៅឆ្នាំ ២០០៣ និងការដកទ័ពរបស់លោក Joe Biden ចេញពីប្រទេសអាហ្វហ្គានីស្ថាន ជាមួយចំណងជើងមានត្រឹមតែមួយពាក្យថា “ល្ងីល្ងើ”។

រឿងនេះបានកើតឡើង បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស បានបើកការវាយប្រហារពាក្យសម្តីដាក់លោកប្រធានាធិបតី Biden ចំពោះការសម្រេចចិត្ត “ដ៏សោកនាដកម្ម ពោរពេញដោយគ្រោះថ្នាក់និងមិនចាំបាច់” ក្នុងការដកទ័ពចេញពីប្រទេស អាហ្វហ្គានីស្ថានភ្លាមៗ ដែលនាំឲ្យ “ពួកជីហាដទាំងអស់នៅទូទាំងពិភពលោកអបអរសាទរ”។
លោក Blair ដែលបានបញ្ជូនកងទ័ពអង់គ្លេសទៅកាន់ប្រទេសអ៊ីរ៉ាក់និងអាហ្វហ្គានីស្ថាននៅពេលកាន់តំណែងជានាយករដ្ឋមន្រ្តី បានប្រាប់ទូរទស្សន៍ Sky News ថា លោកមានការគោរពដ៏ធំធេងចំពោះលោក Biden ប៉ុន្តែចាត់ទុកវិធីសាស្រ្តរបស់លោកចំពោះអាហ្វហ្គានីស្ថានថា “ល្ងីល្ងើ”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Time
ចុចអាន៖ តាលីបង់ លើកលែងទោសដល់លោក Ghani ហើយអនុញ្ញាតឲ្យគាត់ចូលប្រទេសអាហ្វហ្គានីស្ថានវិញបាន
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


