ព័ត៌មានអន្ដរជាតិ
តាលីបង់បញ្ជាក់គោលជំហរសំខាន់៥យ៉ាងចុងក្រោយបំផុត
ក្រុមតាលីបង់បានធ្វើឲ្យមានស្ថានភាពវិវត្តលឿនមួយចំនួនស្របពេលកម្លាំងសហរដ្ឋអាមេរិកបានកំពុងប្រឹងប្រែងដើម្បីជម្លៀសពលរដ្ឋចេញពីប្រទេសអាហ្វហ្គានីស្ថាន។

ចុងក្រោយនេះ អ្នកនាំពាក្យក្រុមតាលីបង់ Zabihullah Mujahid បានធ្វើសន្និសីទកាសែតមួយថ្មីទៀតហើយ បន្ទាប់ពីធ្វើលើកទី១កាលពីសប្តាហ៍ ក្រោយពេលពួកតាលីបង់កាន់កាប់អាហ្វហ្គានីស្ថាន។ ក្នុងសន្និសីទកាសែតនេះត្រូវបានគេចាប់អារម្មណ៍លើកត្តា៥ចំណុច។
- តាលីបង់ចង់ឲ្យជនជាតិបរទេសទាំងអស់ជម្លៀសចេញត្រឹមថ្ងៃទី៣១ ខែសីហា ដែលជាពេលវេលាកំណត់។ បន្ថែមលើពីនេះ ពួកគេមិនគាំទ្រឲ្យពលរដ្ឋអាហ្វហ្គានីស្ថានចាកចេញពីប្រទេសឡើយ។
- តាលីបង់ជំរុញឲ្យពលរដ្ឋអាហ្វហ្គានីស្ថានទាំងអស់វិលត្រឡប់ទៅផ្ទះវិញ និងស្នើសុំឲ្យសហរដ្ឋអាមេរិកឈប់ជំរុញឲ្យពួកគេចាកចេញពីប្រទេសទៀតទៅ។
- លោកបានលើកឡើងថា ស្ត្រីភេទនឹងមិនត្រូវបានរារាំងជាអចិន្ត្រៃយ៍ជុំវិញទៅធ្វើការនោះទេ។ លោកថា អាជ្ញាធរនឹងព្យាយាមវិធីសាស្ត្រដើម្បីឲ្យពួកគេត្រឡប់មកវិញ។
- លោកមានប្រសាសន៍ថា ស្ថានទូតបរទេសអាចត្រូវបានធានាសុវត្ថិភាពរបស់ពួកគេ និងជំរុញពួកគេកុំបិទទ្វារ ឬឈប់ធ្វើការ។
- អ្នកនាំពាក្យបញ្ជាក់ថា សាសារៀន សាកលវិទ្យាល័យ និងសាលាសាសនា ព្រមទាំងមន្ទីរពេទ្យ រដ្ឋាភិបាលមូលដ្ឋាន ទូរទស្សន៍ និងវិទ្យុត្រូវប្រតិបត្តិការឡើងវិញ។

អ្នកនាំពាក្យ Zabihullah Mujahid បានបញ្ជាក់ថា ប្រទេសអន្តរជាតិគួរបញ្ឈប់ជំរុញឲ្យពលរដ្ឋអាហ្វហ្គានីស្ថានចាកចេញពីប្រទេសទៅ។ ប្រជាជនអាហ្វហ្គានីស្ថានគួរវិលត្រឡប់ទៅផ្ទះវិញ ទៅធ្វើការវិញ និងរស់នៅជីវិតធម្មតា ពីព្រោះគ្មានគ្រោះថ្នាក់អ្វីដល់ពួកគេទេ។
លោកបន្ថែមថា ៖«សូមរស់នៅជាមួយគ្នា។ សង្គ្រាមសម្រាប់ពួកយើងចប់ហើយ»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


