ព័ត៌មានអន្ដរជាតិ
ធនាគារពិភពលោក ផ្អាកផ្ដល់ជំនួយដល់ អាហ្វហ្គានីស្ថាន ក្រោយឃើញស្ថានភាពរំលោភបំពានរបស់ តាលីបង់ លើស្រ្តី
ធនាគារពិភពលោកបានផ្អាកការផ្តល់ជំនួយដល់អាហ្វហ្គានីស្ថាន ដោយសម្តែងការព្រួយបារម្ភអំពីរបៀបដែលក្រុមតាលីបង់កាន់កាប់ នឹងប៉ះពាល់ដល់ចក្ខុវិស័យអភិវឌ្ឍន៍របស់ប្រទេស ជាពិសេសការរំលោភបំពានចំពោះស្ត្រី ។

កន្លងមក ធនាគារពិភពលោកបានប្តេជ្ញាផ្ដល់ថវិកា ៧៨៤ លានដុល្លារក្នុងមូលនិធិអភិវឌ្ឍន៍សម្រាប់អាហ្វហ្គានីស្ថាននៅឆ្នាំ ២០២១ នេះ ។
ទន្ទឹមនោះ អ្នកនាំពាក្យធនាគារពិភពលោកបាននិយាយថា “យើងបានផ្អាកការផ្តល់ប្រាក់នៅក្នុងប្រតិបត្តិការរបស់យើងនៅអាហ្វហ្គានីស្ថាន” ។

អ្នកនាំពាក្យខាងលើបន្តថា “យើងក៏កំពុងតាមដាន និងវាយតម្លៃយ៉ាងដិតដល់នូវស្ថានភាពក្នុងប្រទេសអាហ្វហ្គានីស្ថាន ស្របតាមគោលនយោបាយ និងនីតិវិធីផ្ទៃក្នុងរបស់យើង” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Hindu
ចុចអាន ៖ តាលីបង់ ហាមផ្ដាច់ប្រជាជន អាហ្វហ្គានីស្ថាន មិនឲ្យម្នាក់ណាទៅព្រលានយន្តហោះក្រុងកាប៊ុល
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


