ព័ត៌មានអន្ដរជាតិ
ងាកមកមើលស្ថានភាពកូវីដនៅ អាហ្វហ្គានីស្ថាន បន្តិចមើល ដល់ណាហើយ?
ស្របពេលដែលពិភពលោក កំពុងតាមដានព័ត៌មាននៃការកាន់អំណាចរបស់ក្រុមតាលីបង់ នៅក្នុងប្រទេស អាហ្វហ្គានីស្ថាន យ៉ាងយកចិត្តទុកដាក់នោះ ប្រហែលជាមានអ្នកខ្លះចង់ដឹងហើយថា តើស្ថានភាពកូវីដនៅក្នុងប្រទេសនេះ ឈានដល់កម្រិតណាហើយ។

ក្រសួងសុខាភិបាលអាហ្វហ្គានីស្ថាន បានប្រកាសកាលពីថ្ងៃអង្គារទី២៤ខែសីហាថា មានករណីឆ្លងវីរុសកូវីដ-១៩ថ្មីចំនួន ៦២ ករណី និងមានអ្នកស្លាប់ចំនួន ៧ នាក់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ។
ក្នុងចំណោមករណីថ្មី មាន១០ករណីត្រូវបានរកឃើញនៅ Badakhshan, កាប៊ុល ៨ករណី, Nuristan ៧ករណី, Ghor ៦ករណី, Kandahar ៥ករណី, Kunduz ៥ករណី, Badghis ៥ករណី, Nimroz ៤ករណី, Balkh ៤ករណី, Nangarhar ៣ករណី, Takhar ៣ករណីនិង Paktia ២ករណី។

យោងតាមក្រសួងសុខាភិបាលបានឲ្យដឹងថា អ្នកជំងឺចំនួន ៥៣១ នាក់បានជាសះស្បើយ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបឡើងដល់ ១០៩,០០៩ នាក់។
គួរបញ្ជាក់ថា ករណីឆ្លងកូវីដសរុបក្នុងប្រទេសអាហ្វហ្គានីស្ថានមានចំនួន ១៥២,៧២២ករណី និងស្លាប់សរុប ៧,០៩០នាក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Pajhwok
ចុចអាន៖ រូបភាពដ៏តក់ស្លុត! ក្រុមតាលីបង់សម្លាប់ សូម្បីតែកុមារស្លូតត្រង់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


