សុខភាព
អ្វីជារោគសញ្ញាកូវីដ-១៩ រយៈពេលវែង? បង្កផលរំខានបែបណា?
រោគសញ្ញាកូវីដ-១៩រយៈពេលវែង ជាអាការនៃជំងឺកូវីដដែលបន្តលេចឡើង ក្រោយពីជាសះស្បើយ។ អ្នកជំងឺកូវីដ-១៩ អាចនឹងធូរស្រាលក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ បន្ទាប់ពីជាសះស្បើយថ្មីៗ ប៉ុន្តែក្រោយព្យាបាលជា អ្នកទាំងនោះអាចមានផលវិបាកសុខភាពជាច្រើនខែបន្តទៀត ។

យោងតាមការដកស្រង់សម្ដីពីមន្ត្រីជាន់ខ្ពស់អង្គការសុខភាពពិភពលោក (WHO) វេជ្ជបណ្ឌិត Janet Diaz បានឱ្យដឹងថា បន្ទាប់ពីជាសះស្បើយពីជំងឺកូវីដ-១៩ អ្នកជំងឺអាចជួបផលវិបាកសុខភាពក្នុងរយៈពេលយូរ។ បច្ចុប្បន្នក៏មិនទាន់មានការព្យាបាលច្បាស់លាស់សម្រាប់ផលវិបាកសុខភាព បន្ទាប់ពីជំងឺកូវីដ-១៩ នោះទេ ដោយសារគេមិនទាន់ដឹងពីមូលហេតុជាក់លាក់ដែលបង្កពួកវា។

ក្នុងនោះជាសះស្បើយពីជំងឺកូវីដ-១៩ អាចជួបផលរំខានសុខភាពធំៗ ៣គឺ ពិបាកដកដង្ហើម អស់កម្លាំងឬល្ហិតល្ហៃ និងមានបញ្ហាក្នុងគិតឬពិបាកផ្ចង់អារម្មណ៍។
ចំណែកផលរំខានបន្ទាប់សន្សំផ្សេងទៀតរួមមាន ឈឺទ្រូង ឈឺក្បាល ថប់បារម្ភ ធ្លាក់ទឹកចិត្ត ឈឺសាច់ដុំ គ្រុន បាត់បង់រសជាតិ និងក្លិន។
មនុស្សភាគច្រើននឹងមានរោគសញ្ញាកូវីដ-១៩រយៈពេលវែងចន្លោះពី ៣-៦ ខែ ឬ ៩ ខែ បន្ទាប់ពីជាសះស្បើយ ព្រមទាំងធ្វើឱ្យប៉ះពាល់ខ្លាំងដល់សកម្មភាពប្រចាំថ្ងៃរបស់ពួកគេផងដែរ។ ទោះយ៉ាងណា នៅពុំទាន់មានអ្នកវិទ្យាសាស្រ្តដឹងច្បាស់ពីរយៈពេលជាក់លាក់ឡើយ។
ដូច្នេះដើម្បីចៀសវាងផលវិបាកសុខភាព បន្ទាប់ពីជំងឺកូវីដ-១៩ អ្នកត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធាន ៣កុំ ៣ការពារ ព្រមទាំងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ ជាពិសេសត្រូវថែរក្សាសុខភាពដោយវិធីសាមញ្ញៗដូចជា ញុំាអាហារ និងភេសជ្ជៈដែលល្អចំពោះសុខភាព សម្រាកឱ្យបានគ្រប់គ្រាន់ ចៀសវាងបារី និងគ្រឿងស្រវឹង ក៏ដូចជាហាត់ប្រាណជាប្រចាំ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ សកម្មភាពសំខាន់ៗត្រូវតមសិន ក្រោយជាសះស្បើយពីកូវីដ-១៩ភ្លាម
ចុចអាន៖ អ្នកជាសះស្បើយពីកូវីដ រងផលរំខានខ្លាំងជាងអ្នកមិនធ្លាប់ឆ្លង ក្រោយចាក់វ៉ាក់សាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


