Connect with us

ព័ត៌មានអន្ដរជាតិ

គីម ជុងអ៊ុន បញ្ជាឲ្យដាក់ពង្រាយគ្រាប់មីននៅជាប់ព្រំដែនចិនដើម្បីរារាំងមនុស្សមិនឲ្យចូលមកចម្លងជំងឺកូវីដ១៩

បានផុស

នៅ

ទាហានកូរ៉េខាងជើងម្នាក់បានស្លាប់ដោយសារការផ្ទុះអំឡុងពេលដាក់គ្រាប់បែកនៅតាមព្រំដែនជាប់ប្រទេសចិន។

ព័ត៌មានបែកធ្លាយនេះបានកើតឡើងបន្ទាប់ពីមានការអះអាងថា មេដឹកនាំលោក គីម ជុងអ៊ុន បានបញ្ជាឲ្យដាក់ពង្រាយគ្រាប់មីននៅព្រំដែនកូរ៉េខាងជើងដើម្បីរារាំងមិនឲ្យមនុស្សចូលមកចម្លងជំងឺកូវីដ១៩នៅក្នុងប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វិធានការដ៏ខ្លាំងក្លាត្រូវបានបញ្ជាដោយមេដឹកនាំផ្តាច់ការរូបនេះក្នុងគោលបំណងរារាំងការរីករាលដាលនៃជំងឺកូវីដ១៩។

ទាហានដែលត្រូវបានគេជឿថាមកពីកងអង្គភាព Storm Corp របស់កូរ៉េខាងជើងគឺកំពុងធ្វើការជាមួយមន្រ្តីផ្សេងទៀតដែលកំពុងដាក់ពង្រាយគ្រាប់មីន។ ទាហានបីនាក់ផ្សេងទៀតត្រូវបានគេជឿថា រងរបួសខណៈពេលបំពេញភារកិច្ចនេះនៅខេត្ត Yanggang។

យោងតាមសារព័ត៌មាន Daily NK បានរាយការណ៍ថា ការផ្ទុះគ្រាប់មីនបានកើតឡើងនៅពាក់កណ្តាលខែតុលា។

អាជ្ញាធរបានស្តីបន្ទោសកងកម្លាំងរបស់ Storm Corps ចំពោះឧប្បត្តិហេតុនេះដោយលើកឡើងពីការបណ្តុះបណ្តាលមិនគ្រប់គ្រាន់នៅក្នុងការដាក់មីន។

សារព័ត៌មាន Express បានរាយការណ៍ថា មន្រ្តីកូរ៉េខាងជើងក៏បានប៉ុនប៉ងលាក់បាំងឧប្បត្តិហេតុនេះផងដែរដោយសារតែទាហានដែលរងរបួសទាំង៣នាក់បានទទួលការព្យាបាលនៅក្នុងមន្ទីរពេទ្យក្នុងតំបន់។

កាលពីមុន កងកម្លាំងកូរ៉េខាងជើងបានប្រើផាវនៅតាមព្រំដែនជាប់ប្រទេសចិនប៉ុន្តែបច្ចុប្បន្នត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់គ្រឿងផ្ទុះថ្នាក់យោធាដែលជាគ្រាប់មីន BBM-82។

គ្រាប់មីននេះផលិតពីផ្លាស្ទិកដែលអាចសម្លាប់មនុស្សបានក្នុងរង្វង់ប្រហែល៣ម៉ែត្រ។

លោក គីម ជុងអ៊ុន បានបញ្ជាឲ្យបិទព្រំដែនរបស់កូរ៉េខាងជើងកាលពីដើមឆ្នាំនេះបន្ទាប់ពីប្រទេសចិនបានចាប់ផ្តើមរាយការណ៍ពីការរីករាលដាលនៃមេរោគកូរ៉ូណា។

កាលពីខែតុលា មានសេចក្តីរាយការណ៍ថា កងកម្លាំងកូរ៉េខាងជើងបានទទួលបញ្ជាឲ្យបាញ់សម្លាប់អ្នកណាដែលព្យាយាមឆ្លងចូលឬចេញពីប្រទេសក្នុងកិច្ចប្រឹងប្រែងដើម្បីទប់ស្កាត់វីរុស។

នៅក្នុងខែកញ្ញា កងកម្លាំងកូរ៉េខាងជើងបានសម្លាប់មន្ត្រីកូរ៉េខាងត្បូងម្នាក់ដែលត្រូវបានប្រទះឃើញនៅក្នុងដែនទឹករបស់កូរ៉េខាងជើង៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Star

ចុចអាន៖ គីម ជុងអ៊ុន ត្រៀមជូនកាដូដ៏ភ្ញាក់ផ្អើលមួយដល់អាមេរិកនៅថ្ងៃលោក ចូ បៃដិន សម្ពោធចូលកាន់តំណែង

ចុចអាន៖ បុរសកូរ៉េខាងជើងដែលលោតផ្លោះរបងព្រំដែនចូលកូរ៉េខាងត្បូងគឺអ្នកហាត់កីឡាម្យ៉ាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

សន្តិសុខសង្គម៥៥ នាទី មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ៣ ម៉ោង មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច៤ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

Sokha Hotels

ព័ត៌មានពេញនិយម