ព័ត៌មានអន្ដរជាតិ
ស្ត្រីអាហ្វហ្គានីស្ថានបញ្ចេញរូបថតសម្លៀកបំពាក់ស្អាតៗប្រឆាំងនឹងតាលីបង់
ស្ត្រីអាហ្វហ្គានីស្ថានពីទីកន្លែងផ្សេងៗក្នុងពិភពលោកបានកំពុងតវ៉ាប្រឆាំងនឹងតម្រូវការស្លៀកពាក់ឈុត Hijab ថ្មីរបស់តាលីបង់នៅសាលារៀនតាមរយៈបញ្ចេញរូបថតដែលពួកគេស្លៀកពាក់រ៉ូប ឬសម្លៀកបំពាក់ប្រពៃណីពណ៌ស្រស់ឆើតឆាយ និងបង្ហាញមុខមាត់ទាំងស្រុងនៅលើបណ្តាញសង្គម។
ប៉ុន្មានថ្ងៃចុងក្រោយនេះតាលីបង់បានកំណត់សម្រាប់ការអង្គុយដាច់ដោយឡែកពីគ្នារវាងសិស្សប្រុស និងស្រីនៅក្នុងបន្ទប់រៀន ហើយបាននិយាយថា និស្សិត សាស្ត្រាចារ្យ និងបុគ្គលិកជាស្ត្រីភេទត្រូវស្លៀកពាក់ឈុត hijabs ដោយយោងទៅតាមច្បាប់ Sharia របស់ពួកគេ។
កាលពីថ្ងៃសៅរ៍កន្លងទៅនេះ រូបថតបានលេចចេញពីនិស្សិតស្រីមួយក្រុមបានស្លៀកពាក់ឈុតជិតខ្លួនពីលើក្បាលរហូតដល់ចុងជើង ដោយកាន់គ្រវីទង់ជាតិតាលីបង់នៅសាលសាស្ត្រចារ្យរបស់សាកលវិទ្យាល័យមួយដែលគ្រប់គ្រងដោយរដ្ឋនៅទីក្រុងកាប៊ុល។
ស្ត្រីអាហ្វហ្គានីស្ថានផ្សេងទៀតបានឆ្លើយតបនឹងនិស្សិតស្រីមួយក្រុមខាងលើដោយបញ្ចេញរូបថតផ្ទាល់ខ្លួនរបស់ពួកគេដែលឈុតប្រពៃណីពណ៌ស្រស់ឆើតឆាយ និងលេចធ្លោដែលនេះជាសកម្មភាពប្រឆាំងនឹងបទបញ្ជារបស់តាលីបង់ឲ្យស្ត្រីស្លៀកពាក់ឈុត hijab ពណ៌ខ្មៅជិតខ្លួនទាំងស្រុង។
ស្ត្រីឈ្មោះ Bahar Jalali អតីតសមាជិកសាកលវិទ្យាល័យអាមេរិកអាហ្វហ្គានីស្ថានបានចាប់ផ្តើមយុទ្ធនាការណ៍ចែករំលែករូបថតនៅតាមបណ្តាញសង្គម LinkedIn ខណៈអ្នកផ្សេងទៀតបញ្ចេញរូបថតតាម Twitter។
Jalali បានសរសេរនៅលើរូបថតមួយសន្លឹកដែលស្ត្រីស្លៀកឈុតពណ៌ខ្មែរជិតខ្លួនថា ៖«ទេ ស្ត្រីមិនធ្លាន់ស្លៀកពាក់ឈុតបែបនេះទេក្នុងប្រវត្តិសាស្ត្រអាហ្វហ្គានីស្ថាន។ នេះជាវប្បធម៌បរទេសទាំងស្រុង។ ខ្ញុំបានផុសរូបភាពសម្លៀកបំពាក់ប្រពៃណីដើម្បីជម្រាប អប់រំ និងទាត់ចោលព័ត៌មានមិនពិតដែលតាលីបង់កំពុងឃោសនា»។
ភ្លាមៗនោះ ស្ត្រីអាហ្វហ្គានីស្ថានផ្សេងៗទៀតក៏ចាប់ផ្តើមបញ្ចេញរូបថតសម្លៀកបំពាក់ប្រពៃណីរបស់ពួកគេនៅលើបណ្តាញសង្គមជាបន្តបន្ទាប់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNN
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


