Connect with us

ព័ត៌មានអន្ដរជាតិ

កូវីដ​យូរ​ចំពោះ​កុមារ​ និង​ក្មេងជំទង់​មិន​មាន​ច្រើន​ដូច​ក្តី​បារម្ភមុន​ៗ

បានផុស

នៅ

កុមារ និង​មនុស្ស​វ័យ​ជំទង់​ដែល​បាន​ឆ្លង​កូវីដ-១៩​​កម្រង​មាន​រោគ​សញ្ញា​ធ្វើ​ទុក្ខ​យូរ​រហូត​ដល់​ជាង​១២​សប្តាហ៍​ណាស់។ នេះ​បើ​តាម​​ការ​ពិនិត្យ​ឡើង​វិញ​លើ​ការ​ស្រាវ​ជ្រាវ​អន្តរជាតិ។

ការត្រួត​ពិនិត្យឡើង​វិញ​​ដែល​បាន​ចេញ​ផ្សាយនៅ​ក្នុង​ទិនានុប្បវត្តិជំងឺឆ្លងកុមារ​ (PIDJ) ​បាន​លើក​ឡើង​ថា កូវីដ​យូរនៅ​ក្នុង​កុមារ និង​មនុស្ស​វ័យ​ជំទង់​មិន​សូវកើត​មាន​ច្រើន​ដូចការ​ព្រួយ​បារម្ភ​ដែល​​ត្រូវបាន​លើក​ឡើង​មុន​ៗ​ទេ។

ការ​ត្រួត​ពិនិត្យ​ឡើង​វិញ​​បាន​វិភាគ​ទៅ​លើ​ការ​សិក្សា​អន្តរជាតិ​ចំនួន​១៤​ពាក់​ព័ន្ធ​នឹង​កុមារ និង​មនុស្ស​វ័យ​ជំទង់ ចំនួន​១៩​៤២៦​នាក់​ដែល​ត្រូវ​បាន​រាយការណ៍​ពី​កើត​មាន​រោគ​សញ្ញា​ធ្វើ​ទុក្ខ​យូរ បន្ទាប់​ពី​ឆ្លង​កូវីដ-១៩។

ការ​សិក្សា​ដែល​មានសហ​ដឹក​នាំ​ដោយ​ ​លោក​ស្ត្រាចារ្យ Nigel Curtis អ្នក​ឯកទេស​ជំងឺ​ឆ្លង​កុមារ​នៅ​វិទ្យាស្ថាន​ស្រាវ​ជ្រាវ​កុមារ Murdoch មាន​ប្រសាសន៍​ថា ការសិក្សា​ត្រូវ​បាន​ធ្វើ​ជា​ច្រើន​បន្ថែម​ទៀត​ដើម្បី​កំណត់​ឲ្យ​ពិត​ប្រាកដ​ពី​ហានិភ័យ​នៃ​កូវីដយូរ​នៅ​ក្នុងមនុស្ស​វ័យ​ក្មេង ជា​ពិសេស​ដើម្បី​ជម្រាប​អំពី​ការ​សម្រេច​ចិត្ត​​អំពី​ការ​ចាក់​វ៉ាក់សាំង​ដល់​កុមារ​អាយុ​ក្រោម​១២​ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​លើក​ឡើង​ថា ៖«នៅ​ពេល​យើងកំពុង​ធ្វើ​ឲ្យ​មាន​តុល្យភាព​ពី​អត្ថប្រយោជន៍ និង​ហានិភ័យ​នៃ​ការ​ចាក់​វ៉ាក់សាំង​ យើង​ចង់​ធ្វើ​ឲ្យ​ប្រាកដ​ច្បាស់​​ពី​ផល​ប៉ះ​ពាល់​នៃ​ជំងឺ​កូវីដ​​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​ជាង​វ៉ាក់សាំង​ខ្លាំង​ណាស់។ ពី​ព្រោះ​ហានិភ័យ​នៃ​កូវីដនៅ​ក្នុងកុមារទាប ដូច្នេះ​កូវីដយូរ​បាន​ក្លាយ​ជា​កត្តា​ចាំបាច់»។

«តាម​ពិត​ យើងមិន​មាន​ការ​កំណត់​ត្រឹម​ត្រូវ​អំពី​ហានិភ័យ​នៃ​កូវីដយូរ​ទេ តែ​ទំនង​ដូច​ជា​មាន​តិច​ជាង​ច្រើន»។ លោក​បាន​បញ្ជាក់។

កូវីដយូរគឺ​ជា​រោគ​សញ្ញា​មួយ​ដែល​មាន​អាការ​​ជាង​២០០​ប្រភេទ​ដែល​ត្រូវ​បាន​កត់​ត្រាទុក ប៉ុន្តែ​​​ជា​លក្ខខណ្ឌ​ថ្មី​មួយ​ដែល​មិន​ទាន់​មាន​និយ័​ម​ន័យ​គ្លីនិកសាស្ត្រ​ស្តង់ដារឡើយ​សម្រាប់​រោគ​វិនិច្ឆ័យ រួម​ទាំង​រយៈ​ពេល​រោគ​សញ្ញា​ស្ថិត​នៅ​យូរ​កម្រិត​ណា។

លោក Curtis ក៏​ជា​​សាស្ត្រាចារ្យ​នៅ​សាកល​វិទ្យាល័យ Melbourne និង​ជា​ប្រធានផ្នែក​ជំងឺ​ឆ្លង​នៅមន្ទីរ​ពេទ្យ​កុមារ Royal Children បាន​លើក​ឡើង​ថា ៖«ដោយ​សារ​គ្មាន​អ្វី​ដែល​អាច​វាស់​ស្ទង់​បាន និង​មិន​មាន​ការ​ធ្វើ​តេស្ត វា​​ធ្វើ​ឲ្យ​កាន់​តែ​ពិបាក​ខ្លាំង​នៅ​ពេល​យើង​កំពុង​ព្យាយាម​ញែក​ចេញ​ពី​រោគ​សញ្ញា​​​ដែល​បណ្តាល​មក​ពី​បំរាមរឹត​ត្បិត ឬ​ផល​ប៉ះ​ពាល់​នៃ​ការ​ឆ្លង​ដោយ​ប្រយោល»។

អ្នក​ស្រាវ​ជ្រាវ​បាន​ទទួល​ស្គាល់​ថា ការ​ងារ​ត្រូវ​ការធ្វើ​បន្ថែម​ទៀត​ដើម្បីឲ្យ​ប្រាកដ​ច្បាស់​​ ខណៈ​ការ​ត្រួត​ពិនិត្យ​ឡើង​វិញ​រក​ឃើញ​ថា ស្ទើរ​តែ​ទាំង​អស់​នៃ​ការ​សិក្សា​ដែល​មាន​ស្រាប់​គឺ​មាន​កំណត់។

ក្នុង​ការ​ត្រួតពិនិត្យ​ឡើង​វិញ រោគ​សញ្ញា​កូវីដយូរ​៥​អាការ​ដែល​កើត​មាន​ច្រើន​បំផុតនៅ​ក្នុង​កុមារ និង​មនុស្ស​វ័យ​ជំទង់​គឺ​ឈឺក្បាល​ អស់​កម្លាំង​ រំខាន​​ដំណេក​ ពិបាក​ផ្តោត​​អារម្មណ៍​ និង​ឈឺ​ពោះ។

ប៉ុន្តែ​នៅ​ក្នុង​ការ​សិក្សាដែល​រាប់​បញ្ចូល​ទាំង​ក្រុម​ត្រួត​ពិនិត្យ សមាមាត្រ​នៃ​មនុស្ស​ដែល​បាន​រាយការណ៍​ពីរោគ​សញ្ញា​​​បែប​នេះ​គឺស្រដៀង​គ្នាក្នុង​ចំណោម​បុគ្គល​ម្នាក់​ៗ​ដែល​​ត្រូវ​បាន​ធ្វើ​​​រោគ​វិនិច្ឆ័យ​មាន​កូវីដ និង​អ្នក​​មិន​មាន​កូវីដ។ ភាគ​ច្រើន​នៃ​ការ​សិក្សាបង្ហាញ​ថា រោគសញ្ញា​ធ្វើ​ទុក្ខ​យូរ​មិន​លើស​ពី​១២​សប្តាហ៍​ឡើយ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ theguardian

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម