Connect with us

ព័ត៌មានអន្ដរជាតិ

ប្រជាជនឥណ្ឌូនេស៊ីរាប់ពាន់នាក់ជម្លៀសខ្លួន បន្ទាប់ពីផ្ទុះភ្នំភ្លើង

បានផុស

នៅ

ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយរបស់ប្រទេសឥណ្ឌូនេស៊ីបាននិយាយថា ភ្នំភ្លើងមួយនៅខេត្ត East Nusa Tenggara នៃប្រទេសឥណ្ឌូនេស៊ី បានផ្ទុះឡើងកាលពីថ្ងៃអាទិត្យ ទី ២៩ ខែវិច្ឆិកា ដោយបានព្រួសផេះ និងផ្សែង កម្ពស់រហូតដល់ ៤ គីឡូម៉ែត្រទៅលើមេឃ និងបង្ខំឲ្យប្រជាជនជាង ២,៧០០ នាក់ស្វែងរកទីជម្រក ។

អ្នកនាំពាក្យទីភ្នាក់ងារលោក Raditya Jati បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការផ្ទុះចេញពីភ្នំភ្លើង Ile Lewotolok ដែលមានចម្ងាយប្រហែល ២,៦០០ គីឡូម៉ែត្រភាគខាងកើតនៃរដ្ឋធានីហ្សាការតារបស់ឥណ្ឌូណេស៊ីបានបង្កឲ្យមានការភ័យស្លន់ស្លោក្នុងចំណោមអ្នកដែលរស់នៅក្បែរនោះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Jati បាននិយាយថា មនុស្សប្រហែល ២,៧៨០ នាក់មកពី ២៦ ភូមិបានស្វែងរកការជ្រកកោន ទោះបីមិនទាន់មានសេចក្តីរាយការណ៍អំពីគ្រោះថ្នាក់ដល់អាយុជីវិតក៏ដោយ ។

ចំណែកលោក Muhammad Ilham អាយុ ១៧ ឆ្នាំដែលបានឃើញហេតុការណ៍នៃការផ្ទុះនេះបានប្រាប់ Reuters ថា អ្នកស្រុកដែលនៅក្បែរនោះកំពុងភ័យស្លន់ស្លោ ហើយពួកគេនៅតែស្វែងរកការជ្រកកោន ហើយត្រូវការប្រាក់ជាចាំបាច់ ។

មជ្ឈមណ្ឌលដោះស្រាយគ្រោះមហន្តរាយភ្នំភ្លើង និងភូគព្ភសាស្ត្រនៃប្រទេសឥណ្ឌូនេស៊ីបាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា តំបន់ក្បែរភ្នំភ្លើងនេះទំនងជានឹងជន់លិចដោយពពកក្តៅ លំហូរកម្អែភ្នំភ្លើង ផ្ទាំងថ្ម និងឧស្ម័នពុលជាដើម ។

លោក Kasbani ប្រធានមជ្ឈមណ្ឌលបានប្រាប់ Reuters ថា ស្ថានភាពនៃភ្នំភ្លើងនេះត្រូវបានកើនឡើងដល់កម្រិតខ្ពស់បំផុតទី ២ លើប្រព័ន្ធប្រកាសអាសន្នចំនួន ៤ ថ្នាក់របស់ឥណ្ឌូណេស៊ីដោយសារតែការគំរាមកំហែងកើនឡើង ។

ទីភ្នាក់ងារនេះបាននិយាយថា មានតែភ្នំភ្លើងចំនួន ៣ ទៀតប៉ុណ្ណោះដែលមានកម្រិតនេះ ។ ភ្នំភ្លើងទាំងនេះរួមបញ្ចូលទាំងភ្នំភ្លើង Merapi នៅលើកោះជ្វា និងភ្នំភ្លើង Sinabung នៅកោះស៊ូម៉ាត្រាដែលបានផ្ទុះឡើងនៅខែនេះ ។

គួរបញ្ជាក់ថា ប្រទេសឥណ្ឌូនេស៊ីមានភ្នំភ្លើងសកម្មជិត ១៣០ ដោយច្រើនជាងប្រទេសដទៃទៀត ហើយស្ថិតក្នុងសកម្មភាពប្រកាសអាសន្នអំពីការផ្ទុះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ REUTERS

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ៣ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

Sokha Hotels

ព័ត៌មានពេញនិយម