ព័ត៌មានអន្ដរជាតិ
ផ្ទុះភ្នំភ្លើងនៅហ្វីលីពីន បង្ខំឲ្យអ្នកភូមិរាប់ពាន់នាក់ភៀសខ្លួនចេញ
ភ្នំភ្លើងមួយនៅប្រទេសហ្វីលីពីនបានផ្ទុះបញ្ចេញផេះដ៏ក្តៅគគុក និងឧស្ម័នដែលមានកម្ពស់រហូតដល់៣គីឡូម៉ែត្រ បានបង្ខំឱ្យអ្នកស្រុកភៀសខ្លួនចេញពីតំបន់យ៉ាងប្រញាប់ប្រញាល់ដើម្បីស្វែងរកទីជម្រកសុវត្ថិភាព។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី១០ខែធ្នូនេះ។

មិនមានរបាយការណ៍ភ្លាមៗអំពីអ្នកស្លាប់ និងរបួសនៅក្នុងការផ្ទុះចុងក្រោយនៃភ្នំ Kanlaon នៅលើកោះ Negros នោះទេ ប៉ុន្តែអាជ្ញាធរបានបិទសាលារៀន និងដាក់បម្រាមគោចរចាប់តាំងពីយប់ បន្ទាប់ពីផេះបានធ្លាក់ចុះនៅក្នុងភូមិជាច្រើនបង្កឱ្យមានការព្រួយបារម្ភអំពីសុខភាព។
អភិបាលក្រុង លោក Jose Chubasco Cardenas នៃទីក្រុង Canlaon ដែលស្ថិតនៅភាគអាគ្នេយ៍នៃភ្នំភ្លើងបានប្រាប់សារព័ត៌មាន Associated Press តាមទូរស័ព្ទថា «វាស្តាប់ទៅដូចជាស្នូរកាំភ្លើងធំផ្ទុះអីចឹង គឺជាការផ្ទុះយ៉ាងខ្លាំង» ។
មន្ត្រីឆ្លើយតបគ្រោះមហន្តរាយបានបង្កើនកម្រិតគ្រោះថ្នាក់នៅជុំវិញភ្នំ Kanlaon ដោយសារតែ «ហានិភ័យកាន់តែខ្លាំងនៃសកម្មភាពភ្នំភ្លើងដ៏គ្រោះថ្នាក់» និងបានបញ្ជាឱ្យអ្នកភូមិក្នុងរង្វង់៦គីឡូម៉ែត្រនៃរណ្ដៅភ្នំភ្លើងត្រូវជម្លៀសចេញ។
មនុស្សប្រហែល១០០នាក់បានភៀសខ្លួនទៅកាន់ទីជម្រកសង្គ្រោះបន្ទាន់ក្នុងទីក្រុង Canlaon ទាំងយប់កាលពីកាលថ្ងៃចន្ទ បន្ទាប់ពីមានការផ្ទុះភ្នំភ្លើងនៅពេលរសៀល ហើយចំនួនអ្នកផ្លាស់ទីលំនៅអាចកើនដល់ជាង ២ពាន់នាក់ ដោយសារការរំពឹងទុកខ្លាំងនៃការផ្ទុះភ្នំភ្លើងបន្ថែមទៀត។
វិទ្យាស្ថាន Volcanology and Seismology របស់ប្រទេសហ្វីលីពីនបាននិយាយថា ការផ្ទុះនេះបានបណ្តាលឱ្យមានចរន្តដង់ស៊ីតេ pyroclastic ដែលជាស្ទឹងដ៏ក្តៅនៃផេះ កំទេចកំទី និងថ្មដែលអាចដុតបំផ្លាញអ្វីៗទាំងអស់នៅពេលដែលវាហូរចេញ។ កម្រិតប្រកាសអាសន្ននៅជុំវិញភ្នំភ្លើង Kanlaon ស្ថិតក្នុងកម្រិតខ្ពស់បំផុតទីបីនៃប្រព័ន្ធព្រមានប្រាំជំហាន ដែលបង្ហាញថា ការផ្ទុះភ្នំភ្លើងបានចាប់ផ្តើមដែលអាចឈានទៅរកការផ្ទុះបន្ថែមទៀត ។
ភ្នំភ្លើងដែលមានកម្ពស់ ២៤៣៥ ម៉ែត្រនេះ គឺជាភ្នំភ្លើងមួយក្នុងចំណោមភ្នំភ្លើងសកម្មបំផុតចំនួន ២៤ របស់ប្រទេសនេះបានផ្ទុះចុងក្រោយនៅក្នុងខែមិថុនាបានបង្ខំអ្នកភូមិរាប់រយនាក់ទៅកាន់ទីជម្រកសង្គ្រោះបន្ទាន់។
គួរបញ្ជាក់ថាស្ថិតនៅក្នុងតំបន់ប៉ាស៊ីហ្វិកដែលហៅថា «Ring of Fire» ដែលជាតំបន់ងាយនឹងកើតមានការរញ្ជួយដី និងការផ្ទុះភ្នំភ្លើង ហ្វីលីពីនក៏ត្រូវបានវាយប្រហារដោយព្យុះទីហ្វុង និងព្យុះប្រហែល ២០ ក្នុងមួយឆ្នាំ ហើយស្ថិតក្នុងចំណោមប្រទេសដែលងាយរងគ្រោះបំផុតចំពោះគ្រោះមហន្តរាយធម្មជាតិ៕

អត្ថបទ៖ ប៊ុន សុភាព
-
កីឡា១៦ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ១៨ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ១៩ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៩ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


