ព័ត៌មានអន្ដរជាតិ
ខណៈនេះចំនួនអ្នកស្លាប់ដោយសារកូវីដនៅ អាមេរិក សាហាវជាងជំងឺគ្រុនផ្ដាសាយកាលពីជាង ១០០ ឆ្នាំមុន
បច្ចុប្បន្នជំងឺកូវីដ ១៩ គឺជារោគរាតត្បាតដ៏សាហាវបំផុតនៅក្នុងប្រវត្តិសាស្ត្រអាមេរិក ហើយវីរុសមួយនេះបានបញ្ចប់រជ្ជកាលជំងឺគ្រុនផ្តាសាយឆ្នាំ ១៩១៨ ។

យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺកូវីដ ១៩ អាមេរិក (CDC) បានឲ្យដឹងថា អ្នកស្លាប់ដោយសារជំងឹកូវីដ ១៩ នៅសហរដ្ឋអាមេរិកបានវ៉ាដាច់ចំនួនអ្នកស្លាប់ ៦៧៥,០០០ នាក់ ដែលជាចំនួនអ្នកស្លាប់ ដោយសារជំងឺគ្រុនផ្តាសាយឆ្នាំ ១៩១៨ ។

CDC បានឲ្យដឹងថា ការស្លាប់ដោយសារជំងឺរាតត្បាតសកលត្រូវបានគេព្យាករណ៍ថា នឹងបន្តកើនឡើងនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ហើយចំនួនអ្នកស្លាប់ដោយសារកូវីដចំនួន ៧០ ម៉ឺននាក់អាចនឹងកើតឡើងមុនឆ្នាំ ២០២២ ខណៈបច្ចុប្បន្នអាមេរិកមានអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ ជាង ៦៩៤.០០០ នាក់ ។

នៅឆ្នាំ ១៩១៨ ចំនួនប្រជាជនអាមេរិកមានប្រហែល ១០០ លាននាក់ ខណៈបច្ចុប្បន្នមានចំនួនជិត ៣៣០ លាននាក់ ។ ការស្លាប់ ៦៧៥,០០០ នាក់នៅឆ្នាំ ១៩១៨ គឺស្មើនឹង ០.៦៧៥ ភាគរយនៃប្រជាជនសរុបបើប្រៀបធៀបទៅនឹង ០.២០៥ ភាគរយនៅឆ្នាំ ២០២១ ខណៈជំងឺគ្រុនផ្ដាសាយអេស្ប៉ាញត្រូវបានគេប៉ាន់ប្រមាណថា បណ្តាលឲ្យមនុស្សជិត ២ ម៉ឺននាក់ស្លាប់នៅខែតុលាឆ្នាំ ១៩១៨ ។

ប៉ុន្តែអ្នកជំនាញ CDC អះអាងថា ចំនួនអ្នកស្លាប់ដោយសារជំងឺគ្រុនផ្ដាសាយពីឆ្នាំ ១៩១៨ ដល់ឆ្នាំ ១៩១៩ នៅអាមេរិកប្រមាណ ៦៧៥,០០០ នាក់គឺជាការប៉ាន់ស្មានដ៏ល្អ និងត្រឹមត្រូវបំផុត ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ អាមេរិក បើកការវាយប្រហារតាមអាកាសសម្លាប់មេដឹកនាំជាន់ខ្ពស់ ក្រុមអាល់កៃដា នៅ ស៊ីរី

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី