Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ត្រៀមបង្អួតយន្តហោះចម្បាំងបំប្លែងខ្លួនពីយន្តហោះ J-16 ជាលើកដំបូង

បានផុស

នៅ

យន្តហោះ J-16D ដែលជាប្រភេទយន្តហោះចម្បាំងអេឡិចត្រូនិកបំប្លែងខ្លួនពីយន្តហោះចម្បាំង J-16 របស់ប្រទេសចិន នឹងធ្វើការបង្ហាញខ្លួនជាលើកដំបូងនៅឯពិព័រណ៍ចិននាសប្តាហ៍ក្រោយ ខណៈអ្នកជំនាញបាននិយាយកាលពីថ្ងៃពុធថា យន្តហោះនេះកំពុងបម្រើសេវាកម្មជាមួយកងទ័ពរំដោះប្រជាជនចិន (PLA) ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមទូរទស្សន៍ចិន CCTV បានរាយការណ៍កាលពីថ្ងៃពុធថា យន្តហោះ J-16D បានចុះចតនៅទីក្រុង Zhuhai ខេត្ត Guangdong ភាគខាងត្បូងប្រទេសចិនកាលពីរសៀលថ្ងៃអង្គារ ដើម្បីត្រៀមសម្រាប់ការបង្ហាញខ្លួនលើកដំបូងរបស់ខ្លួននៅក្នុងពិព័រណ៍ Airshow China ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨ ខែកញ្ញាដល់ថ្ងៃទី ៣ ខែតុលានៅក្នុងទីក្រុងនេះ ។

ចំណែកគេហទំព័រព័ត៌មាន Southcn.com ដែលមានមូលដ្ឋាននៅខេត្ត Guangdong បានរាយការណ៍ថា យន្តហោះ J-16D គឺជាយន្តហោះចម្បាំងអេឡិចត្រូនិកដែលផលិតក្នុងប្រទេសចិន ស្របតាមយន្តហោះចម្បាំង J-16 ។

លក្ខណៈពិសេសបំផុតមួយរបស់យន្តហោះ J-16D បើប្រៀបធៀបទៅនឹងយន្តហោះ J-16 ប្រភេទដើមគឺថា យន្តហោះនេះបំពាក់ទៅដោយគ្រាប់ធំៗចំនួន ២ នៅលើស្លាបយន្តហោះ ដែលនឹងត្រូវប្រើដើម្បីរំខាន និងរារាំងឧបករណ៍អេឡិចត្រូនិករបស់សត្រូវ រួមទាំងប្រព័ន្ធរ៉ាដា និងប្រព័ន្ធទំនាក់ទំនង ។

ទន្ទឹមនោះយន្តហោះចម្បាំង J-16D ក៏ត្រូវបានបំពាក់ដោយប្រព័ន្ធអាកាសចរណ៍ថ្មី និងម៉ាស៊ីនផលិតក្នុងស្រុក ។ វាក៏បានឆ្លងកាត់ការផ្លាស់ប្តូររចនាសម្ពន្ធ័សំខាន់ៗ រួមទាំងការប្រើប្រាស់សំភារៈផ្សំមួយចំនួនធំផងដែរ ខណៈយន្តហោះ J-16D បានលាបពណ៌ផ្លាកសញ្ញារបស់កងទ័ពរំដោះប្រជាជនចិន (PLA) ។

ស្របពេលជាមួយគ្នានេះ យន្ដហោះជាច្រើនគ្រឿងផ្សេងទៀត រួមទាំងយន្ដហោះដឹកជញ្ជូនធុនធំ Y-20 យន្ដហោះហ្វឹកហាត់ JL-10 យន្ដហោះដឹកជញ្ជូនយុទ្ធសាស្ត្រ Y-9 និងយន្ដហោះទម្លាក់គ្រាប់បែក JH-7A ក៏បានមកដល់ទីក្រុង Zhuhai ផងដែរសម្រាប់ការតាំងពិព័រណ៌ Airshow China ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Global Times

ចុចអាន ៖ ដំណឹងល្អសម្រាប់អ្នកខ្លាចម្ជុល វ៉ាក់សាំងកូវីដបាញ់ចូលតាមច្រមុះ ដំបូងគេលើលោក ជិតអនុម័តប្រើប្រាស់ហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទី មុន

សារព័ត៌មានធំៗលើពិភពលោក បង្ហាញគោលដៅសំខាន់ នៃដំណើររបស់លោក Xi ទៅអឺរ៉ុប លើកនេះ

ព័ត៌មានជាតិ៣០ នាទី មុន

ថ្ងៃទី៦ឧសភា ខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋជិត​៤០​ខ្នងក្នុងស្រុកចំនួនពីរ នៃខេត្តបាត់ដំបង

ព័ត៌មានអន្ដរជាតិ៤៥ នាទី មុន

អ៊ីស្រាអែល បើកការវាយលុកនៅ Rafah ហើយ ទោះក្រុមហាម៉ាស យល់ព្រមឈប់បាញ់ 

ព័ត៌មានជាតិ៤៥ នាទី មុន

លោក សាយ សំអាល់៖ ខេត្តកំពតកំពុងប្រែក្លាយជាទីក្រុងទេសចរណ៍ដ៏ទាក់ទាញទី២របស់កម្ពុជា បន្ទាប់ពីខេត្តសៀមរាប

ព័ត៌មានជាតិ៥៣ នាទី មុន

កម្ពុជាបន្តធ្លាក់ភ្លៀងពីតិចទៅច្រើន ខេត្តមួយចំនួនប្រឈមនឹងផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម